Search * to go to the next Chapter Search # to go to the next Case គម្រោងធ្វើឲ្យមានដំណើរការល្អនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ កម្មវិធីជំរុញ និងលើកទឹករដ្ឋាភិបាល ក្នុងការអនុវត្តនុសញ្ញាស្តីពីសិទ្ធិជនពិការ កម្ពុជា ឡាវ និងថៃ គម្រោងធ្វើឲ្យមានដំណើរការល្អនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ កម្មវិធីជំរុញ និងលើកទឹករដ្ឋាភិបាល ក្នុងការអនុវត្តនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ កម្ពុជា ឡាវ និងថៃ តារាងមាតិការ I. សេចក្តីផ្តើម II. ការធ្វើឲ្យមានដំណើរការល្អនៃការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនពិការ III. បញ្ហាពិការភាពក៏ដូចជាបញ្ហាសិទិ្ធមនុស្ស IV. បញ្ជីអក្សរកាត់ V. អ្នកគាំទ្រសម្រាប់ការចងក្រងឯកសារ VI. គោលប្រតិបត្តិល្អ ករណីនៅប្រទេសកម្ពុជា ករណីទី១: ការបញ្ចូលភាសាសញ្ញាទៅក្នុងកម្មវិធីព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍បាយ័ន ករណីទី២: គ្រួសារថ្មី(KT) និងកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់(ឌីឌីភី) មានកម្មវិធីបណ្តុះ បណ្តាល ភាសាសញ្ញាសម្រាប់មនុស្សគ-ថ្លង់ ករណីទី៣: សឺមីដាក់សន្លឹក ឆ្នោតសម្រាប់ជនពិការភ្នែកត្រូវបានប្រើ ដោយជនពិការភ្នែក នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ករណីទី៤: សិទ្ធិទទួលបានព័ត៌មានអំពីសេវាសាធារណៈសម្រាប់ជនពិការទាំងអស់ តាមរយៈទំនាក់ទំនងដោយផ្ទាល់មាត់ ដែលផ្តល់ដោយអាជ្ញាធរមូលដ្ឋាននិងមេក្រុមជួយខ្លួនឯង ករណីទី៥: អង្គការជនពិការ រួមមានអង្គការជនពិការកម្ពុជា អង្គការ ជនពិការអន្តរជាតិ គ្រួសារថ្មី សមាគមជនពិការភ្នែកកម្ពុជា បានផលិតសម្ភារៈផ្សព្វផ្សាយដែលបង្កលក្ខណៈងាយស្រួល ករណីសិទ្ធិជនពិការនៅប្រទេសឡាវ ករណីទី១: សិទិ្ធជនពិការ និងសមភាពបណ្តុះបណ្តាលសម្រាប់សមាគមន៍អ្នកកាសែតឡាវ ករណីទី២: វគ្គបណ្តុះបណ្តាល ភាសាសញ្ញាមូលដ្ឋានសម្រាប់អ្នកវិជ្ជាជីវៈសុខភាពមូលដ្ឋាន នៅតាមមន្ទីរពេទ្យ ករណីទី៣: Hand Me and Hand Talk: ជាកម្មវិធីទូរស័ព្ទទំនើប និងឧបករណ៍សិក្សាលើ បណ្តាញ ករណីទី៤: ដំណើរការ នៃការអភិវឌ្ឍន៍កម្មវិធីមគ្គុទ្ទេសន៍សម្លេងសម្រាប់ជនពិការភ្នែក ក្នុងប្រទេសឡាវ ករណីទី៥: ការផ្សព្វផ្សាយពត៌មានដល់សាធារណៈជននៅតាមជនបទ ក្នុងប្រទេសឡាវ VII. សេចក្តីនិដ្ឋាន VIII. ដៃគូរផ្សេងៗនៃគម្រោង *I សេចក្តីផ្តើម ព័ត៌មានស្វែងរកការគាំទ្រដល់គម្រោងដោយអង្គការជនពិការអន្តរជាតិ គម្រោង “កម្មវិធីជំរុញ និងលើកទឹករដ្ឋាភិបាលក្នុងការអនុវត្តនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ នៅប្រទេសកម្ពុជា ឡាវ និងថៃ” ដើម្បីអភិវឌ្ឍន៍សមត្ថភាពដល់អង្គការតំណាងជនពិការដើម្បីចូលរួមឲ្យប្រសិទ្ធិភាពនៃការស្វែងរកការគាំទ្រដើម្បីឈានដល់ការទទួលស្គាល់សិទ្ធិមនុស្សសម្រាប់ជនពិការតាមរយៈការអនុវត្តន៍អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ (CRPD)។ គំនិតផ្តួចផ្តើមនៃការស្វែងរកមតិគាំទ្រ ផ្អែកលើភស្តុតាងជាមូលដ្ឋានផ្ទាល់ ហើយនឹងត្រូវបានផ្សព្វផ្សាយដោយអង្គការជនពិការក្នុងប្រទេសកម្ពុជា និងឡាវ ចំណែឯប្រទេសថៃវិញនឹងបង្កើតសិក្ខាសាលាប្រចាំតំបន់ សិក្ខាសាលាបណ្តាញ និង ជាធនធានជំនាញ បច្ចេកទេស។ គម្រោងនេះ នឹងប្រើប្រាស់ មាត្រាទី២១នៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ៖សេរីភាពនៃការសំដែងមតិ យោបល់ និងសិទ្ធិទទួលបានព័ត៌មាន ដែលជាការអភិវឌ្ឍន៍ការស្វែងរកមតិគាំទ្រដោយផ្អែកលើភស្តុតាងជាមូលដ្ឋាន ផ្តោតលើការគាំទ្រ ឈានដល់ការដឹកនាំឆ្លើយតបជាក់ស្តែង ពីសហគមន៍ រដ្ឋាភិបាលនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។ វត្ថុបំណងរួមនៃគម្រោង គឺអង្គការជនពិការក្នុងប្រទេសកម្ពុជា និងឡាវ នឹងបានអភិវឌ្ឍន៍សមត្ថភាពឈានដល់ការបង្កើតគោលនយោបាយនិងការចែកចាយសេវាកម្មបានយ៉ាងល្អប្រសើរ។ អំពីអង្គការជនពិការអន្តរជាតិ អង្គការជនពិការអន្តរជាតិជាអង្គការអន្តរជាតិក្រៅរដ្ឋាភិបាលឯករាជ្យមួយដែលធ្វើការជួយគាំទ្រលើគម្រោង ភាពក្រីក្រ និងជនងាយទទួលរងគ្រោះ ជួបនឹងវិបត្តិផ្សេងៗនិងគ្រោះមហន្តរាយ។ ដោយធ្វើការជាមួយជនពិការ និងក្រុមជនងាយរងគ្រោះនៅទូទាំងពិភពលោក សកម្មភាព និងសាក្ខីភាពនេះបានផ្តោតទៅ លើការឆ្លើយតបតម្រូវការដ៏មានសារៈសំខាន់ ដោយបង្កើនជីវភាពនិងលើកកម្ពស់ការគោរពសេចក្តីថ្លៃថ្នូរ និងសិទ្ធិជាមូលដ្ឋានរបស់គេ។ ជាមួយនឹងបណ្តាញសមាគមន៍ថ្នាក់ជាតិទាំង៨ (សហរដ្ឋអាមេរិក ប៊ែលសិក កាណាដា អាឡឺម៉ង់ឡាកស៊ីមបឺក ស្វិវហ្សឺឡែន និងចក្រភពអង់គ្លេស),Handicap International ត្រូវបានចាប់បដិសន្ធិតាំងពីឆ្នាំ១៩៨២ និងជាអ្នកទទួលពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ១៩៩៧ មានកម្មវិធីនៅក្នុង៦០ប្រទេស និងដើរតួ ទាំងក្នុងផ្នែកសង្គ្រោះបន្ទាន់ និងការអភិវឌ្ឍន៍ ។ *II. គម្រោងធ្វើឲ្យមានដំណើរការល្អនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ គម្រោងធ្វើឲ្យមានដំណើរការល្អនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ គឺជាវិធីសាស្ត្រក្នុងការចងក្រង និងលើកកម្ពស់គោលប្រតិបត្តិល្អ ស្របទៅតាមគោលនយោបាយនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការហើយមានគោលបំណងរួមចំណែកធ្វើឲ្យអនុសញ្ញាក្លាយទៅជាការអនុវត្តជាក់ស្តែង ឈានទៅរកការធ្វើឲ្យជីវភាពរស់នៅរបស់ជនពិការមានភាពល្អប្រសើរឡើង។ វិធីសាស្ត្រ យុទ្ធសាស្ត្ររបស់គម្រោង និងការសរសេរឡើងនូវរបាយការណ៍ ត្រូវធ្វើឡើងឲ្យស្របទៅនឹងគម្រោងហើយធ្វើឲ្យមានដំណើរការល្អនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៃអង្គការជនពិការអន្តរជាតិ។ គម្រោងធ្វើឲ្យមានដំណើរការល្អនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ គឺជាការផ្តួចផ្តើមជាសកល និងចូលរួមពីគ្រប់ភាគីជាច្រើនសំដៅឈានទៅរកការអនុវត្តប្រកបដោយប្រសិទ្ធិភាពលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ។ www.makingitwork-crpd.org. គម្រោងធ្វើឲ្យមានដំណើរការល្អនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការធើ្វការទំនាក់ទំនង ជាមួយអង្គការជនពិការ សិទ្ធិមនុស្ស និងអភិវឌ្ឍន៍នានាជុំវិញពិភពលោកដើម្បី: កំនត់សំគាល់ និងផ្លាស់ប្តូរ គោលប្រតិបត្តិល្អអំពីបញ្ហប្រឈមចំបងៗរបស់ជនពិការហើយរៀបចំឲ្យមានអំណះអំណាង ដើម្បីកែលំអចំណេះដឹងរបស់អ្នកចុះប្រតិបត្តិការ និងធើ្វការសម្រេចចិត្តព្រមទាំងបណ្តុះគំនិត អោយមានការផ្លាស់ប្តូរជាចរិភាពក្នុងសង្គម និងគោលនយោបាយទៅលើបញ្ហាពិការភាព។ គម្រោងធ្វើឲ្យមានដំណើរការល្អនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការជាវិធីសាស្ត្រតែមួយគត់និងថ្មីជាងគេបំផុតដែលឈានទៅរកការផ្លាស់ប្តូរ សង្គម និងគោលនយោបាយលើវិស័យពិការភាព។ ក្រៅពីការផ្តោតចំណាប់អារម្មណ៍លើការបំពានសិទ្ធិមនុស្ស និងកត្តាផេ្សងៗដែលមិនសូវប្រើការបាន គម្រោងធ្វើឲ្យមានដំណើរការល្អនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការពិបាកទាក់ទាញចំណាប់អារម្មណ៍របស់អ្នកពាក់ព័ន្ធឲ្យយកចិត្តទុកដាក់ថាតើ គម្រោងមានដំណើរការយ៉ាងណាហើយថាត្រូវចម្លង សម្រាប់អនុវត្តបន្ត ឬពង្រីកយ៉ាងដូចម្តេច។ ជាពិសេសវិធី សាស្ត្រនេះមានប្រសិទ្ធិភាពខ្លាំងសម្រាប់ប្រទេសណាដែលធនធាននៅមានកម្រិត។គម្រោងធ្វើឲ្យមានដំណើរការល្អនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការជម្រុញឲ្យមានវិធីសាស្រ្តអនុវត្តពីថ្នាក់ក្រោមឡើងទៅថ្នាក់លើ លើការអភិវឌ្ឍបែបលក្ខណៈបញ្ជូលគ្នា ក្នុងពេលដែលតួអង្គសង្គមស៊ីវិល និងភ្នាក់ងារដែលកំពុងធ្វើការងារនៅថ្នាក់មូលដ្ឋាន (រួមបញ្ជូលទាំងអង្គការជនពិការ) ហើយ ទាំងនេះមានឱកាសក្នុងការ បញ្រ្ជាបបានខ្លាំងលើក្របខ័ណ្ឌអភិវឌ្ឍថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ និងជាផ្លូវដ៏មានសារៈសំខាន់សម្រាប់ផ្តល់អនុសាសន៍ដល់អ្នកធ្វើសេចក្តីសម្រេចចិត្ត។ គម្រោង ធ្វើឲ្យមានដំណើរការល្អនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការទាំងអស់ ដោយមិនគិតពីទំហំ ឬ បរិបទបានចែកចេញជា៤ផ្នែកធំៗ: ពហុភាគីពាក់ព័ន្ធចំរុះ គម្រោងធ្វើឲ្យប្រសើឡើងនូវការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការប្រើប្រាស់ពហុភាគីពាក់ព័ន្ធដើម្បីបង្កើតនូវទំនាក់ទំនង និងផ្តល់អំណាចដល់ក្រុមដើម្បីរួមគ្នាប្រមូលឯកសារ និងបញ្ជាក់អំពីគោលប្រតិបត្តិល្អ និងប្រើចំណេះដឹងទាំងនេះធ្វើឲ្យមានការផ្លាស់ប្តូរ។ គោលប្រតិបត្តិល្អ គម្រោងគឺផ្តោតទៅលើការរកឲ្យឃើញ ការចងក្រងឯកសារ និងការវិភាគអំពីគោលប្រតិបតិ្តល្អ ដើម្បីយល់ច្បាស់អំពីរបៀបនៃការផ្លាស់ប្តូរដែលបានធ្វើ។ ជនពិការ គម្រោងមានគោលបំណងដើម្បីធានាថាជនពិការអាចធ្វើការដែលមានសុពលភាព និងអង្គការតំណាងជនពិការដើរតួនាទីយ៉ាងសំខាន់នៅក្នុងដំណើរការនៃគម្រោងនេះ។ សកម្មភាពដើម្បីផ្លាស់ប្តូរ គម្រោងគាំទ្រដល់ការប្រើប្រាស់គោលប្រតិបត្តិល្អ និងអនុសាសន៍ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ ដែលប្រសើរ និងការធ្វើឲ្យមានឥទ្ធិពល និងការផ្តល់អំណាចដល់អង្គការជនពិការដើម្បីរៀបចំការងារស្វែងរកមតិគាំទ្ររបស់ពួកគេជាមុន។ អ្វីទៅជានិយមន័យភាពច្បាស់លាស់? • ការធ្វើការរួមគ្នាដើម្បីបង្កើតជាពហុភាគីពាក់ព័ន្ធដែលតាំងចិត្តក្នុងការធ្វើឲ្យមានការផ្លាស់ប្តូរ ដើម្បីឲ្យមានការដាក់បញ្ចូលជនពិការ • ការប្រមូលភស្តុតាងអំពីគោលប្រតិបត្តិល្អ ដោយការប្រើប្រាស់ការកំណត់លក្ខណៈវិនិច្ឆ័យដោយ ពហុ-ភាគីពាក់ព័ន្ធ • ការវិភាគការអនុវត្ត ដើម្បីយល់ច្បាល់អំពីការផ្លាស់ប្តូរដែលសំខាន់បំផុត របៀបនៃការផ្លាស់ប្តូរនេះកើតឡើង និងរបៀបដែលពួកគេអាចចម្លង ឬជួយគាំទ្រ • ជនពិការ និងអង្គការតំណាងរបស់ពួកគេដែលជាអ្នកសំខាន់នៅក្នុងដំណើរការនេះ ឧ.ជនពិការ បញ្ជាក់អ្វីទៅជាការងារ។ • ការប្រើប្រាស់ភស្តុតាងដើម្បីសកម្មភាពផ្លាស់ប្តូរដោយផ្អែកលើឧទាហរណ៍ថាតើអ្វីទៅជាការធ្វើ ឲ្យប្រសើរនៃសិទ្ធិជនពិការ។ វិធីសាស្រ្ត អាស្រ័យលើវិធីសាស្រ្តនៃគម្រោងធ្វើឲ្យមានដំណើរការល្អនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ ការអនុវត្តគម្រោងបានធើ្វទៅតាម៥ជំហ៊ានក្នុងការរៀបចំសរសេរក្នុងពេលបច្ចុប្បន្ននេះរួមមាន បង្កើតគណៈកម្មការពិគ្រោះយោបល់អន្តរភាគី ធ្វើការប៉ាន់ប្រមាណស្ថានភាពពេលបច្ចុប្បន្នរបស់ជនពិការដោយភ្ជាប់ទៅនឹងលទ្ធភាពនៃការទទួលបានព័ត៌មាន យុទ្ធវិធីនៃការផ្លាស់ប្រែ និងកំណត់នូវលក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសយកគោលប្រតិបត្តិល្អ កំណត់អត្តសញ្ញាណ និងចងក្រងគោលប្រតិបត្តិល្អដែលមានពេលបច្ចុប្បន្នក្នុងបរិបទតាមមូលដ្ឋានហើយនឹងរៀបចំសកម្មភាពសម្រាប់ធ្វើការផ្លាស់ប្តូរ។ ជំហ៊ានទី១: រៀបចំដំណើរការពហុភាគី និងគណៈកម្មការពិគ្រោះយោបល់ ក្នុងការរៀបចំគម្រោងការអនុវត្ត និងត្រួតពិនិត្យតាមដានសេវាសហគមន៍ ត្រួវពិចារណាលើក្រុមនៃអ្នកពាក់ព័ន្ធសំខាន់ៗ៣ អ្នកផ្តល់សេវា សង្គមស៊ីវិលដែលជាអ្នកប្រើប្រាស់សេវាកម្មរួមទាំង ជនពិការ និងអង្គការជនពិការ អាជ្ញាធរ អ្នកបង្កើតគោលនយោបាយ ។ ឌីយ៉ាក្រាមខាងក្រោមនឹងបង្ហាញពីទំនាក់ទំនាក់ តួនាទី និងភារកិច្ចទទួលខុសត្រូវនៃក្រុមអ្នកពាក់ព័ន្ធសំខាន់ទាំងនេះ ក្នុងការបង្កើត និងដំណើរការផ្តល់សេវាកម្ម។ គម្រោងធ្វើឲ្យមានដំណើរការល្អនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ បានអនុវត្តដោយប្រើ វិធីសាស្រ្តបែបការចូលរួម និងមានភាគីដៃគូច្រើនក្នុងដំណើរការគម្រោងទំាងមូលរួមមានការបង្កើត គណៈកម្មការពិគ្រោះយោបល់ដែលចូលរួមដោយតំណាងមកពីភាគី៣សំខាន់ៗដូចជា អង្គការជនពិការ ក្រសួងពាក់ព័ន្ធ និងអ្នកឯកទេស។ ទិសដៅសំខាន់ៗនៃគណៈកម្មការពិគ្រោះយោបល់ថ្នាក់ជាតិៈ ១-គាំទ្រដំណើរការកំណត់ ជ្រើសរើស និង ការសម្រេចចុងក្រោយលើ ការអនុវត្តដែលសមស្រប ។ ២-គាំទ្របង្កើតអនុសាសន៍សម្រាប់គោលនយោបាយ និងរៀបចំផែនការសកម្មភាពដោយផ្អែកលើបទពិសោធន៍ដែលបានទទួលពីគោលប្រតិបត្តិល្អ ៣-គាំទ្រប្រតិបត្តិការ និងត្រួតពិនិត្យតាមដានៃសកម្មភាពដោយផ្អែកលើបទពិសោធន៍ ដែលទទួលបានពីគោលប្រតិបត្តិល្អ និងបន្ទាប់អនុសាសន៍នានា ជំហ៊ានទី ២: ការស្ទង់មើលស្ថានភាពរបស់ជនពិការ គោលការណ៍មួយក្នុងគោលការណ៍សំខាន់ទាំងបួន ដែលាមានបញ្ជាក់នៅក្នុងអនុសញ្ញាស្តីពីសិទ្ធិជនពិការ គឺគោលការណ៍ប្រតិបត្តិការណ៍ដ៏មានប្រសិទ្ធិភាព។ ដែលមានន័យថារដ្ឋភាគីអាច អនុវត្តអនុសញ្ញាទៅតាមលំដាប់លំដោយនៃសិទ្ធិផ្នែកសេដ្ឋកិច្ច សង្គម និង វប្បធម៌។ គោលការណ៍នេះ បានជ្រួតជ្រាបពីស្ថានភាពជាក់ស្តែងថាបរិបទអភិវឌ្ឃន៍នីមួយៗដែលមានតែមួយគត់ ជាពិសេសប្រទេសដែលមានធនធានក្រខ្សត់។ ប្រតិបត្តិការនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការដោយពេញលេញគឺ ទាមទារឲ្យមានការវិនិយោគជាបន្តបន្ទាប់ទៅលើសកម្មភាពមួយជំហានម្តងៗ។ ដូចនេះដំបូងយើងត្រូវសិក្សាពីស្ថានភាពរបស់ជនពិការនៅក្នុងតំបន់ដែលបានកំណត់ទុកមួយ និងស្វែងយល់ពីឧបសគ្គបច្ចុប្បន្ន ដែលជនពិការបានទទួលសេវាកម្ម (ដូចជា លទ្ធភាពទទួលបានព័ត៌មាន)។ ឧករណ៍សម្រាប់ការស្ទង់មើលស្ថានភាពនៃគម្រោងដែលបានកំពុងអនុវត្តពេលបច្ចុប្បន្នដែលបង្កើតឡើងដើម្បីប្រមែប្រមូលក្រុមអនុវត្តគម្រោង បានជួបជាមួយអ្នកផ្តល់សេវាកម្មរួមមាន អង្គការជនពិការ និងសមាគមតាមសហគមន៍នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការពិភាក្សាក្រុមចំណាប់ត្រូវគេសម្របសម្រួលឡើង ដើម្បីស្វែងយល់ពីសំនួរសំខាន់ទាំងបួនៈ -តើព័ត៌មានប្រភេទណាដែលអ្នកចង់ទទួលបាន? -តើបច្ចប្បន្ននេះអ្នកទទួលព័ត៌មានតាមរបៀបណា? -តើអ្នកកំពុងប្រឈម និងកង្វះខាតបែបណា? -តើអ្នកធ្លាប់មានពិសោធន៍ប្រតិបត្តិការល្អណាមួយស្តីពីការទទួលបានពត៌មានកន្លងដែលរឺទេ? ជំហ៊ានទី៣: យុទ្ធសាស្រ្តផ្លាស់ប្តូរ លក្ខណៈវិនិច្ឆ័យក្នុងការកំណត់រកគោលប្រតិបត្តិល្អ ការប្រមូលព័ត៌មានកំឡុងពេលការស្ទង់មើលស្ថានភាពនិងធ្វើអោយក្រុមប្រតិបត្តិការមានការ យល់ដឹងកាន់តែច្បាស់លើបទពិសោធន៍របស់ជនពិការពីទីកន្លែងផ្សេងៗគ្នាក្នុងប្រទេស(ឧទាហរណ៍ទីក្រុង ជាយក្រុង ទីជនបទ) ស្តីពីការទទួលបានព័ត៌មាន។ តាមការវិភាគ លើព័ត៌មាន ដែលប្រមូលបានក្រុមការងារអាចយល់កាន់តែច្បាស់ពីប្រភេទ ព័ត៌មានដែលជនពិការធ្លាប់ទទួលបាន និងប្រភេទព័ត៌មានដែលជនពិការមិនធ្លាប់ទទួលបាន និងប្រភេទព័ត៌មានដែលជនពិការ មិនធ្លាប់ទទួលបានសោះ។ វាចាំបាច់ក្នុងការកំណត់លក្ខណៈវិនិច្ឆ័យដើម្បីជ្រើសរើសគោលប្រតិបត្តិល្អ៥ : - A : លក្ខណៈវិនិច្ឆ័យទាក់ទងនឹង UNCRPD - B : លក្ខណៈវិនិច្ឆ័យទាក់ទងនឹងបរិបទថ្នាក់ជាតិ - C : លក្ខណៈវិនិច្ឆ័យថ្នាក់មូលដ្ឋាន A.លក្ខណៈវិនិច្ឆ័យទាក់ទងនឹង UNCRPD មាត្រា៣ : គោលការណ៍ទូទៅ: -ការគោរពសេរីភាពបុគ្គល និង រក្សាភាពថ្លៃថ្នូរ -មិនមានការរើសអើង -ការចូលរួមពេញលេញ និង មានប្រសិទ្ធិភាព ក្នុងសង្គម -គោរពភាពខុសគ្នា និង ទទួលយកជនពិការមកក្នុងសង្គមរស់នៅ -ការផ្តល់ឱកាសស្មើគ្នា -ការបង្កលក្ខណៈងាយស្រួល - ភាពស្មើគ្នារវាងស្រី និង ប្រុស -គោរពការចូលរួមរបស់កុមារពិការ មាត្រា៥: ភាពស្មើគ្នា និង មិនរើសអើង មាត្រា៨: ផ្សព្វផ្សាយការយល់ដឹង មាត្រា៩: ភាពដែលអាចសម្រេចបាន មាត្រា១៩: រស់នៅដោយឯករាជ្យ និង ការរាប់បញ្ចូលក្នុងសហគមន៍ មាត្រា២១: សេរីភាពនៃសំដែងមតិ យោបល់ និងសិទ្ធិទទួលបានព័ត៌មាន -សេរីភាពក្នុងការស្វែងរក ទទួលបាន និង ទំនាក់ទំនងព័ត៌មាន -ផ្តល់ព័ត៌មានជាសាធារណៈសម្រាប់ជនពិការគ្រប់ប្រភេទទាន់ពេលវេលាដោយមិនមានការបង់ប្រាក់បន្ថែម -ទទួលយក និងសម្របសម្រួលការ ប្រើប្រាស់ភាសាសញ្ញា អក្សរស្ទាបការទំនាក់ទំនងដែលជាជម្រើសល្អ និងចុងក្រោយបំផុត ហើយនឹងការបង្កលក្ខណៈផ្សេងៗទៀត។ -ទទួលយក និង គាំទ្រការប្រើប្រាស់ភាសាសញ្ញា ។ មាត្រា២៤: ការសិក្សា មាត្រា២៦: ការកែសម្រួលឡើងវិញ មាត្រា៣០: ការចួលរួមក្នុងវប្បធម៌ ការកំសាន្ត និង កីឡា B. លក្ខណៈវិនិច្ឆ័យទាក់ទងនិងបរិទជាតិ ១. ប្រទេសកម្ពុជា ប្រទេសកម្ពុជាបានអនុម័តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ (PPRPD) នៅខែកក្កដា ឆ្នាំ២០០០។ • មាត្រា៣២: ក្រសួងទទួលបន្ទុកវិស័យព័ត៌មាន ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវការយល់ដឹងជាសាធារណៈអំពីពិការភាព និងសិទ្ធិជនពិការ ដើម្បីពង្រឹងសាមគ្គីភាព ការយោគ យល់ និងការគោរពសិទ្ធិជនពិការ តាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ដោយឥតបង់ប្រាក់។ • មាត្រា៤៤: ជនពិការគ្រប់រូប មានសិទ្ធិចូលរួមក្នុងការបោះឆ្នោត ឬឈរឈ្មោះជាបេក្ខជនឲ្យគេបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការបោះឆ្នោតជាធរមាន។ • មាត្រា ៤៥: ការប្រមាថ ការរើសអើង ចំពោះពិការភាពរបស់បេក្ខជន ត្រូវហាមឃាត់។ ២. ប្រទេសឡាវ • សេចក្តីព្រៀងចុងក្រោយ អនុក្រិដ្ឋស្តីពិការជនពិការ ផ្នែក II មាត្រា៣ ១០ • អនុក្រិដ្ឋស្តីពី ការគាំទ្រនៃការស្តារលទ្ធភាពពលកម្មរបស់ជនពិការ (ក្រសួងសុខាភិបាលសាធារ-ណៈ) • គោលការណ៍ការងារ នៅក្នុងផ្នែក ១៥ ២០ ២៣ និង៣៥ របស់យុទ្ធសាស្រ្ត និងផែនការសកម្មភាពជាតិ ២០១១- ២០១៥ ស្តីពី ការធ្វើឲ្យបានសម្រេចនូវដាក់បញ្ចូលការអប់រំ។ • ផែនការយុទ្ធសាស្រ្តរបស់សមាគមន៍មនុស្សថ្លង់ស្តីពីការផ្សព្វផ្សាយភាសាសញ្ញាឡាវទៅរដ្ឋាភិបាល វិស័យឯកជន អង្គការ និងសង្គមស៊ីវិល។ C. លក្ខណៈវិនិច្ឆ័យនៅថ្នាក់មូលដ្ឋាន សំខាន់ក្រុមការងារអាចសំគាល់អំពីរនាំងឧបសគ្គដែលមានកម្រិតដល់ការទទួលបានព័ត៌មានរបស់ជនពិការ(ឧទារហណ៍មនុស្សថ្លង់មិនអាចស្តាប់វិទ្យុ រឺ ទូរទស្សន៍ ក្នុងការទទួលបានព័ត៌មានក្នុងស្រុកបានឡើយ)។ ដើម្បីកាត់បន្ថយរនាំងឧបសគ្គរបស់ជនពិការក្នុងការទទួលបានព័ត៌មានក្រុមការងារបានកំណត់យកលក្ខណៈវិនិច្ឆ័យសំខាន់ៗ៥: អាចប្រើប្រាស់បាន ការបង្កលក្ខណៈងាយស្រួល អាចលៃលកបាន ភាពផ្លាស់ប្តូរបាន និងការទទួលយកបាន។ ជំហ៊ានទី ៤ ការកំណត់ និងចងក្រងគោលប្រតិបត្តិល្អ ដើម្បីកំណត់គោលប្រតិបត្តិល្អក្នុងការទទួលបានព័ត៌មាន ការពិភាក្សាក្រុមនៅសហគមន៍ជាមួយជនពិការត្រូវបានសម្របសម្រួលឡើង រាប់ទាំងជនពិការនៅទីក្រុង ជាយក្រុង និងជនបទ។ការយកចិត្តទុកដាក់ជាពិសេស ត្រូវបានដាកបញ្ចូលជនពិការគ្រប់ប្រភេទ ដូចជាអាយុ និងភេទផងដែរ។ តាមរយៈ ការពិភាក្សាក្រុម យើងបានកំណត់រកឃើញគោលប្រតិបត្តិល្អសំខាន់ចំនួន៥ ហើយបានធ្វើការវិភាគទៅលើគោលប្រតិបត្តិល្អទាំងនោះ តាមរយៈការសម្ភាសន៍ពាក់កណ្តាលផ្លូវការជាមួយនឹងអ្នកផ្តល់សេវា(ដូចជាអង្គការជនពិការ អង្គភាពព័ត៌មាន)និងអ្នកប្រើសេវាជាជនពិការ។ ជំហ៊ានទី៥ សកម្មភាពដើម្បីផ្លាស់ប្តូរ - ក្នុងជំហាន យុទ្ធសាស្រ្តដើម្បីផ្លាស់ប្តូរ ចំនុចសំខាន់១០ត្រូវបានកំណត់ តម្រូវការផ្លាស់ប្តូរ១០យ៉ាង និងគោលប្រតិបត្តិល្អចំនួន១០សម្រាប់ជាអំណះអំណាងដើម្បីបង្កើតនូវសកម្មភាពស្វែងរកមតិគាំទ្រសម្រាប់ការផ្លាស់ប្តូរ។ - សកម្មភាពទាំងនេះនឹងត្រូវបានបង្ហាញក្នុងផ្នែកអនុសាសន៍នៃគោលប្រតិបត្តិល្អនិមួយៗ ដែលយើងនឹងបង្ហាញនៅពេលនេះ។ *III. បញ្ហាពិការភាពក៏ដូចជាបញ្ហាសិទិ្ធមនុស្ស អនុសញ្ញាអន្តរជាតិស្តីពីសិទិ្ធជនពិការនិងពិធីសារបន្ថែមបានអនុម័តនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០០៦ នៅអង្គការសហប្រជាជាតិនាទីក្រុងញូយ៉ក និង បើកឲ្យរដ្ឋជាភាគីចុះហត្ថលេខានៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០០៧។ មានប្រទេសចំនួន៨២បានចុះហត្ថលេខាលើអនុសញ្ញា ៤៤ប្រទេសបានចុះហត្ថលេខាលើពិធីសារបន្ថែម៊ និង១ប្រទេសផ្តល់សច្ចាប័នលើអនុសញ្ញា។ នេះគឺជាតួលេខដែលខ្ពស់នៃរដ្ឋលេខីក្នុងប្រវត្តិសាស្រ្តនៃថ្ងៃដែលបើកឲ្យចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិ។ នេះគឺជាកតិការសញ្ញាសិទ្ធិមនុស្សដំបូងនៃសតវត្សទី២១និងជាអនុសញ្ញាសិទិ្ធមនុស្សទីមួយដែលបើកឲ្យចុះហត្ថលេខាដោយអង្គការសមាសរណកម្មថ្នាក់អនុតំបន់។ អនុសញ្ញានេះបានចូលជាធរមាននៅថ្ថៃទី៣ ខែឧសភា ឆ្នាំ២០០៨។ មាត្រា២១៖ សេរីភាពនៃការសំដែងមតិ យោបល់ និងសិទ្ធិទទួលបានពត៌មាន រដ្ឋភាគីត្រូវចាត់រាល់វិធានការសមស្របដើម្បីធានាថាជនពិការអាចអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបានក្នុងការសំដែងមតិ យោបល់ រួមទាំងសេរីភាពក្នុងការស្វែងរក ទទួល និងផ្តល់ពត៌មាន និងទស្សនៈដោយឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃ និងតាមរយៈគ្រប់ទំរង់នៃការទំនាក់ទំនងស្របតាមការជ្រើសរើសរបស់គេ ដូចដែលមានចែងក្នុងមាត្រា២ នៃអនុសញ្ញានេះតាមរយៈ ក. ការផ្តល់ពត៌មានសាធារណៈ ឱ្យដល់ជនពិការ តាមទំរង់និងបច្ចេកវិទ្យា ដែលគេអាចទទួលបានសមរម្យ ទៅនឹងប្រភេទផ្សេងៗនៃពិការភាព ឱ្យបានទាន់ពេលវេលា និងគ្មានការបង់ប្រាក់បន្ថែម។ ខ. ការទទួល និងជួយសម្រួលដល់ការប្រើប្រាស់ភាសាសញ្ញា អក្សរស្ទាប និងការទំនាក់ទំនងផ្សេងៗទៀត ព្រមទាំងគ្រប់មធ្យោបាយ របៀបនិងទម្រង់នៃការទំនាក់ទំនងផ្សេងៗទៀត ដែលអាចទទួលយកបានតាមការជ្រើសរើសរបស់ជនពិការ ក្នុងការទាក់ទងផ្លូវការ។ គ. ការជម្រុញឱ្យអង្គភាពឯកជននានា ដែលផ្តល់សេវាកម្មផ្សេងៗដល់សាធារណៈជនរួមទាំងតាមរយៈអ៊ិនធឺណែត ដើម្បីផ្តល់ព័ត៌មាន និងសេវាកម្មផ្សេងៗតាមទំរង់ដែលជនពិការអាចទទួលយកបាន និងប្រើប្រាស់បាន។ ឃ. ការលើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន រួមទាំងអ្នកផ្សព្វផ្សាយព័ត៌មានតាមអ៊ិនធឺណែត ដើម្បីធ្វើអោយជនពិការប្រើប្រាស់សេវាកម្មរបស់ពួកគេបាន។ ង. ការទទួលស្គាល់ និងការលើកស្ទួយការប្រើប្រាស់ភាសាសញ្ញា។ *IV. បញ្ជីអក្សរកាត់ ABC សមាគមន៍ជនពិការភ្នែកកម្ពុជា APCD មជ្ឈមណ្ឌលអភិវឌ្ឍន៍អាស៊ីប៉ាស៊ីហ្វីកស្តីពីពិការភាព AFD សមាគមន៍មនុស្សថ្លង់ប្រទេសឡាវ CBR កម្មវិធីស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ CDPO អង្គការជនពិការកម្ពុជា DEW ក្រុមការងារពិការភាព និងដំណើរការនៃការបោះឆ្នោត DDP កម្មវីធីអភិឌ្ឍន៍មនុស្សថ្លង់ DPO អង្គការជនពិការ DRET សិទិ្ធជនពិការនិងសមភាពបណ្តុះបណ្តាល HI អង្គការជនពិការអន្តរជាតិ IEC ព័ត៌មាន ការអប់រំ និងការទំនាក់ទំនង LAB សមាគមន៍ជនពិការភ្នែកឡាវ KT អង្គការគ្រួសារថ្មី LDPA សមាគមន៍ជនពិការឡាវ NCDP មជ្ឈមណ្ឌលជាតិជនពិការ NEC គណៈកម្មារណ៍ជាតិរៀបចំការបោះឆ្នោត NECTEC មជ្ឈមណ្ឌលជាតិអេឡិចត្រូនិចនិងបច្ចេកវិទ្យា NGO អង្គការមិនមែនរដ្ឋាភិបាល NRC មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម MIW គម្រោងធ្វើឲ្យមានដំណើរការល្អនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ PWD ជនពិការ SHG ក្រុមជួយខ្លួនឯង TAB សមាគមន៍ជនពិការភ្នែកថៃ TVK ទូរទស្សន៍ជាតិកម្ពុជា CRPD អនុសញ្ញាស្តីពីសិទ្ធិជនពិការ IV. អ្នកគាំទ្រ និងចងក្រងឯកសារ Association for the Deaf, Lao PDR Lao Association of the Blind *VI. គោលប្រតិបត្តិល្អ ករណីនៅប្រទេសកម្ពុជា ការបញ្ចូលភាសាសញ្ញាទៅក្នុងកម្មវិធីព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍បាយ័ន ជាយូរលង់មកហើយមានមនុស្សជាច្រើនដែលមានបញ្ហាគ ថ្លង់ និងពិបាកក្នុងការស្តាប់ពួកគាត់នៅមានកម្រិតនៃលទ្ធភាពក្នុងការទទួលបានព័ត៌មានជាទូទៅនៅក្នុងប្រទេសកម្ពុជា។ តែសព្វថ្ងៃពួកគេបានទទួលព័ត៌មានជាច្រើន តាមរយៈការដាក់បញ្ជូលនូវការបកប្រែជាភាសាសញ្ញានៅក្នុងកម្មវិធីទូរទស្សន៍មួយចំនួន។ បច្ចុប្បន្នក្នុងចំណោមស្ថានីយ៍ទូរទស្សន៍ចំនួន១០ដែលបាននិងកំពុងដំណើរការនៅប្រទេសកម្ពុជាមានស្ថានីយ៍ចំនួន០២ ដូចជាស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា និងស្ថានីយ៍ទូរទស្សន៍បាយ័នបានដាក់បញ្ចូលការបកប្រែជាភាសាសញ្ញានៅក្នុងកម្មវិធីមួយចំនួនហើយបានចាក់ផ្សាយទូទាំងប្រទេស។ ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាបានបញ្ជូលកម្មវិធីបកប្រែភាសាសញ្ញាតាំងពីខែមករាឆ្នាំ២០០៦មកម្ល៉េះ។ យោងតាមសចក្តីចង្អុលបង្ហាញពីក្រសួងព័ត៌មាននៃប្រទេសកម្ពុជាក្នុងការផ្តល់ការបង្ក លក្ខណៈងាយស្រួលសម្រាប់ជនពិការក្នុងការទទួលបានព័ត៌មាន ជាពិសេសជនពិការគ ថ្លង់។ ការបកប្រែជាភាសាសញ្ញាត្រូវបានចាក់ផ្សាយសម្រាប់កម្មវិធីព័ត៌មានប្រចាំសបា្តហ៍ និងកម្មវិធីព័ត៌មានសង្ខេបប្រចាំឆ្នាំ។ លើសពីនេះទៅទៀតការបកប្រែភាសាសញ្ញាត្រូវបានរួមបញ្ជូលផងដែរក្នុងការឃោសនា ការឧបត្ថម្ភផ្សេងៗ តាមរយៈទូរទស្សន៍ដូចជាការបោះឆ្នោតជាតិ និងការពិភាក្សាតុមូលលើបញ្ហាដែលជួបប្រទះនិងការព្រួយបារម្ភ។ ចាប់តាំងពីដើមឆ្នាំ ២០០៨ ការបកប្រែភាសាសញ្ញាត្រូវបានដាក់បញ្ជូលនូវកម្មវិធីទូរទស្សន៍ មួយចំនួនតាមរយៈស្ថានីយ៍ទូរទស្សន៍បាយ័ន។ វាផ្តោតជាចំបងសម្រាប់ព័ត៌មានអំពីសកម្មភាពរបស់រដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ជាពិសេសព្រឹត្តិការណ៍សំខាន់ៗ។ វាត្រូវបានចាក់ផ្សាយ០៤ដងក្នុងមួយថ្ងៃលើថ្ងៃធ្វើការ និងថ្ងៃសៅរ៍ និង០២ដងនៅថ្ងៃអាទិត្យ។ ស្ថានីយ៍ទូរទស្សន៍ទាំងពីរទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍បាយ័នបានសហការគ្នាជាមួយ កម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ និងអង្គការគ្រួសារថ្មីដែលមានជំនាញលើការបកប្រែភាសាសញ្ញាសម្រាប់កម្មវិធី ទូរទស្សន៍។ លោក យ៉ាត វិឡា ជាសិស្សគ ថ្លង់ម្នាក់ដែលរៀននៅកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់បាននិយាយថា“ គ្រូបង្រៀនភាសាសញ្ញារបស់ខ្ញុំបានប្រាប់ឲ្យខ្ញុំដឹងថាសព្វថ្ងៃស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា និងទូរ ទស្សន៍បាយ័នបានផ្តល់ជូននូវការបកប្រែភាសាសញ្ញានៅក្នុងកម្មវិធីទូរទស្សន៍មួយចំនួន។ ខ្ញុំអារៀន យល់ដឹងពីបញ្ហាដែលជួបប្រទះ និងការព្រួយបារម្ភនាពេលបច្ចុប្បន្ននៅក្នុងសង្គមរបស់យើង។ ការមើលទូរទស្សន៍ គឺកាន់តែគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ខ្ញុំ”។ “ ខ្ញុំបានដឹងថាមានទូរទស្សន៍ចំនួនពីរស្ថានីយ៍ ដែលមានដាក់បញ្ចូលភាសាសញ្ញាក្នុងកម្មវិធីរបស់ពួកគេ។ ខ្ញុំបានទស្សនាកម្មវិធីទាំងនោះ។ ខ្ញុំសង្ឈឹមថាស្ថានីយ៍ទូរទស្សន៍ផ្សេងទៀតក៏អាចមានកម្មវិធីបកប្រែជាភាសាសញ្ញាជាពិសេសនៅក្នុងកម្មវិធីព័ត៌មានកីឡា ដូចជាកីឡាបាល់ទាត់និងកីឡាប្រដាល់ជាដើម។ ខ្ញុំចង់ឲ្យមានអក្សររត់កាត់ពីក្រោមជាភាសារខ្មែរនៅក្នុងខ្សែភាពយន្តទាំងអស់” លោក សុខ គរ សិស្សគ ថ្លង់ម្នាក ដែលរៀននៅអង្គការគ្រួសារថ្មី។ កញ្ញា វង់ ចាន់ណេ ដែលជាគ្រូបង្រៀនគ ថ្លង់ នៅអង្គការគ្រួសារថ្មីបានឲ្យដឹងថា“ នៅសាលារបស់ខ្ញុំ ខ្ញុំបានឃើញកម្មវិធីទូរទស្សន៍ដែលមានការបកប្រែជាភាសាសញ្ញាជាលើកដំបូង”។ កម្មវិធីដំបូងដែលខ្ញុំបានមើលគឺ ព័ត៌មានជាតិ និងអន្តរជាតិដែលមានការបកប្រែជាភាសាសញ្ញានៅក្នុងទូរ ទស្សន៍ជាតិកម្ពុជាប៉ុន្មានឆ្នាំកន្លងមក។ ខ្ញុំអាចយល់ពីអ្វីដែលកើតឡើងពិតប្រាកដរួមទំាងគ្រោះថ្នាក់ចរាចរណ៍ទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗការបោះឆ្នោត និងកិច្ចប្រជុំកំពូលដទៃទៀត។ ប្រសិនបើគ្មានការបកប្រែជាភាសាសញ្ញានោះទេ ខ្ញុំមិនអាចយល់អ្វីទាំងអស់ ក្រៅពីមើលរូបភាពនៅលើកញ្ចក់ទូរទស្សន៍។ ឥឡូវនេះ ខ្ញុំអាចយល់ពីអ្វីដែលកំពុងកើតឡើងនៅក្នុងសង្គមរបស់យើង ”។ ចាន់ណេ បាននិយាយថា“ នៅពេលនេះខ្ញុំ បានមើលទូរទស្សន៍បាយ័នកាន់តែច្រើន ហើយញឹក ញាប់។ ខ្ញុំកម្រមើលទូរទស្សន៏ជាតិកម្ពុជា ដោយសារតែកម្មវិធីព័ត៌មានរបស់គេគឺចាក់ផ្សាយនៅវេលាម៉ោង១០យប់ ដែលវាយឺតពេលហើយសម្រាប់ខ្ញុំ ព្រោះជាពេលត្រូវចូលគេង។ ខ្ញុំសង្ឈឹមថា ការបកប្រែភាសាសញ្ញានឹងត្រូវបានរួមបញ្ជូលនៅក្នុងកម្មវិធីទូរទស្សន៍ផ្សេងទៀត“។ លោក អេង ឬទ្ធី ប្រធានគ្រប់គ្រងពិធីករវិទ្យុ និងទូរទស្សន៍បាយ័នបានឲ្យដឹងថា “ស្ថានីយ៍ទូរ ទស្សន៍បាយ័នបានបកប្រែជាភាសាសញ្ញាក្នុងកម្មវិធីព័ត៌មានជាតិ និងអន្តរជាតិរបស់យើងដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនពិការ ហើយក៏បង្កើនការយល់ដឹងដល់ប្រជាជនទូទៅ។ ដេម្បីស្របទៅតាមគោល-នយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការផ្តល់សិទ្ធិទទួលបានព័ត៌មាន”។ លោកក៏បានបន្តថា “ស្ថានីយ៍ទូរទស្សន៍បាយ័ន អាចជាគំរូមួយសម្រាប់បណ្តាទូរទស្សន៍ផ្សេងទៀត។ យើងមានការសប្បាយចិត្ត ដើម្បីគាំទ្រដល់ការលើកកំពស់ការយល់ដឹងលើតម្រូវការរបស់ជនដែលខ្សោយការស្តាប់ដើម្បីទទួលបានព័ត៌មានទាំងនេះ”។ ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់ស្តីពីសិទ្ធិជនពិការនៅក្នុងខែកក្កដា ឆ្នាំ២០០៩។ នេះបើយោងតាមមាត្រា៣២ “ក្រសួងទទួលបន្ទុកព័ត៌ មានគួរតែផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋ ដោយឥតគិតថ្លៃដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីពិការភាព និងសិទ្ធិរបស់ជនពិការក្នុងគោលបំណងដើម្បីពង្រឹង សាមគ្គីភាព ការយល់ដឹង និងការអនុលោមតាមសិទ្ធិរបស់ជនពិការ។ក្នុងនោះផងដែរ បណ្តាញផ្សព្វផ្សាយឯកជនក៏ត្រូវមានកម្មវិធីពិសេស ក្នុងការផ្សព្វផ្សាយដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ទៅនឹងសកម្មភាពខាងលើ”។ ដូច្នេះគោលនយោបាយនេះបានផ្តល់នូវឱកាសសម្រាប់ប្រព័ន្ធផ្សព្វផ្សាយដើម្បីគិតពិចារណា ពី សារៈសំខាន់នៃ ការទទួលបានព័ត៌មានរបស់មនុស្សគ្រប់គ្នារួមទាំងជនពិការគ្រប់ប្រភេទនៅប្រទេសកម្ពុជា ជាមួយគ្នានេះដែរមានបញ្ហាប្រឈមមួយនៅក្នុងប្រទេសកម្ពុជាគឺត្រូវបង្កើនចំនួនអ្នកបានបណ្តុះបណ្តាល បកប្រែភាសាសញ្ញាដើម្បីឆ្លើយតបទៅនឹងតម្រូវការពីប្រព័ន្ធផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ វាគឺជាបំណងប្រាថ្នារបស់មនុស្សជាច្រើនដែលមានការពិបាកក្នុងការស្តាប់ និងគ ថ្លង់នៅក្នុងប្រទេសកម្ពុជាដែលបណ្តាញទូរទស្សន៍០៨ផ្សេងទៀតនឹងជ្រើសរើសយកការដាក់បញ្ចូលការបកប្រែភាសាសញ្ញាក្នុងកម្មវិធីរបស់ពួកគេនៅក្នុងការសហការជាមួយអង្គការដែលទាក់ទងនឹងពិការគថ្លង់។ កញ្ញា ចាន់ណេ បាននិយាយថា“ ប្រសិនបើយើងមានឱកាសកាន់តែច្រើនដើម្បីទទួលបានព័ត៌មាន យើងដែលជាអ្នកពិការគ ថ្លង់នឹងកាន់តែធ្វើបានច្រើន។ សកម្មភាពដើម្បីការផ្លាស់ប្តូរការស្របទៅតាមការគោលប្រតិបត្តិល្អគឺៈ កិច្ចប្រជុំ ជាមួយក្រសួងព័ត៌មានដើម្បីចេញសេចក្តីជូនដំណឹង ស្តីពីការដាក់បញ្ជូលភាសាសញ្ញានៅគ្រប់ស្ថានីយ៍ទូរទស្សន៍ទាំងអស់។   គ្រួសារថ្មី(KT) និងកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់(ឌីឌីភី) មានកម្មវិធីបណ្តុះ បណ្តាលភាសាសញ្ញាសម្រាប់មនុស្សគ-ថ្លង់ អស់រយៈពេល១០ឆ្នាំមកហើយ អង្គការចំនួន០២នាំមុខគេដែលធ្វើការទាក់ទងនឹងប្រធានបទគ ថ្លង់នៅប្រទេសកម្ពុជាគឺ អង្គការគ្រួសារថ្មី និងអង្គការកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ បានសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបង្កើតកម្មវិធីបណ្តុះបណ្តាលភាសាសញ្ញាសម្រាប់មនុស្សថ្លង់នៅក្នុងប្រទេសកម្ពុជា។ មុនពេលការវិវត្តទាំងនេះកើតឡើង ស្ថានភាពគឺមានភាពខុសគ្នាដាច់ស្រលះសម្រាប់មនុស្សគ ថ្លង់ នៅក្នុងប្រទេសកម្ពុជា។ មនុស្សគ ថ្លង់មិនអាចទំនាក់ទំនងជាមួយគ្រួសារ និងមនុស្សផ្សេងទៀតក្នុងសហគមន៍របស់ពួកគេបានស្រួលនោះទេពីព្រោះមិនមានកម្មវិធីបណ្តុះបណ្តាលភាសាសញ្ញានៅក្នុងប្រទេស កម្ពុជា។ មនុស្សដែលឮ និងថ្លង់មិនមានវិធីសាស្រ្តដើម្បីទាក់ទងជាមួយគ្នាបានទេ លុះត្រាតែការធ្វើកាយ-វិការជំនួស។ ជីវិតនៅក្នុងសង្គមរបស់មនុស្សគ ថ្លង់មានដែនកំណត់ ហើយជារឿយៗពួកគេជួបប្រទះការរើសអើង និងមិនត្រូវបានយកចិត្តទុកដាក់អោយបានល្អពីក្រុមមនុស្សផ្សេងទៀតឡើយ។ ជាមួយកម្មវិធីបណ្តុះបណ្តាលភាសាសញ្ញាជាមូលដ្ឋានពីអង្គការទាំង០២ ការឲ្យតម្លៃលើខ្លួនឯងសម្រាប់មនុស្សគ ថ្លង់មានការកើនឡើង។ ជីវិតនៅក្នុងសង្គមរបស់ពួកគេបានក្លាយទៅជាគួរឱ្យចាប់អារម្មណ៍កាន់តែច្រើន ខណៈដែលពួកគេបានរៀនអ្វីដែលថ្មី ហើយមានការចូលរួម នៅក្នុងជីវិតសង្គមរួមទាំងបណ្តាញទំនាក់ទំនងសង្គមដទៃទៀត។ កញ្ញា ធួន រស្មី ជាសិស្សគ ថ្លង់ នៅអង្គការគ្រួសារថ្មី បានឱ្យដឹងថា« ខ្ញុំបានចូលរួមក្នុងថ្នាក់ដំបូងពេលដែលខ្ញុំមានអាយុ១១ឆ្នាំ។ ឥឡូវនេះខ្ញុំមានអាយុ២២ ឆ្នាំហើយខ្ញុំនៅតែបន្តចូលរួមក្នុងការសិក្សានៅថ្នាក់ទី១២។ ខ្ញុំពិតជារីករាយណាស់ ដោយសារតែឥឡូវនេះខ្ញុំអាចធ្វើការទំនាក់ទំនងជាមួយមិត្តរួមថ្នាក់ និងមនុស្សផ្សេងទៀតនៅជុំវិញខ្លួន។ ខ្ញុំអាចនិយាយបានថា ជីវិតរបស់ខ្ញុំបានផ្លាស់ប្តូរហើយ។ ខ្ញុំអាចយល់ភាសាសញ្ញា និងរៀនភាសាអង់គ្លេស និងអក្សរសាស្រ្តខ្មែរ។ ខ្ញុំអាចធ្វើការទំនាក់ទំនងជាមួយមិត្តភក្តិរបស់ខ្ញុំ។ ខ្ញុំបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញរយៈពេលខ្លីនៅក្នុងអង្គការគ្រួសារថ្មី»។ រស្មីបានបន្ថែមទៀតថា«ឥឡូវនេះ ខ្ញុំមានភាពងាយស្រួលក្នុងការទទួលព័ត៌មានលើវិស័យ អប់រំការថែទាំសុខភាព ការអភិវឌ្ឍសហគមន៍ និងការបោះឆ្នោត។ នាពេលអនាគត ខ្ញុំចង់ក្លាយជាគ្រូបង្រៀនម្នាក់ដូច្នេះខ្ញុំអាចរកប្រាក់ចំណូលសម្រាប់គ្រួសារខ្ញុំ»។ បើយោងតាមកញ្ញា ខេង ណាត ជាសិស្សគ ថ្លង់ នៅកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់បាន និយាយថា“ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ នៅពេលដែលខ្ញុំអាចទទួលបានឱកាសបណ្តុះបណ្តាល ភាសា សញ្ញា។ ចំណេះដឹងរបស់ខ្ញុំមានការកើនឡើង ហើយឥឡូវនេះខ្ញុំអាចអាន និងសរសេរបាន។ហើយខ្ញុំមានមិត្តភក្តិល្អជាច្រើន"។ ណាតបានបន្ថែមថា" នៅពេលនេះ ខ្ញុំអាចទទួលបានព័ត៌មានជាច្រើន។ ខ្ញុំមិនដែលមានអារម្មណ៍ថាមានការរើសអើង ខណៈពេលដែលខ្ញុំកំពុងរៀននៅឯកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់។ ខ្ញុំមានឆន្ទៈក្នុងការចូលរួមក្នុងសង្គមរបស់យើងជាមួយមិត្តភក្តិ"។ ស្របជាមួយនឹងការប្តេជ្ញាចិត្តរបស់ អង្គការគ្រួសារថ្មី និងកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ អង្គការទាំងពីរបានធ្វើការយ៉ាងលំបាកក្នុងការពង្រីកកម្មវិធីបណ្តុះបណ្តាលភាសាសញ្ញា នៅក្នុងតំបន់ផ្សេងទៀតនៅតាមជនបទក្នុងប្រទេសកម្ពុជា។ ក្នុងពេលជាមួយគ្នានេះអង្គការទាំងពីរគឺនៅក្នុងដំណើរការនៃការផលិត សៀវភៅ ភាសាសញ្ញា ដែលមានពាក្យ ជាភាសាសញ្ញាជាង១៧,០០០ដែលអាចត្រូវបានចាត់ទុកថាជាភាសាសញ្ញាស្តង់ដានៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត ការលំបាកជាច្រើននៅតែមាន។ ចំណុចស្នូលនៃការវិវត្តន៍នៃការពិភាក្សាគឺការអនុវត្តកម្មវិធីបណ្តុះបណ្តាលភាសាសញ្ញាដោយអង្គការគ្រួសារថ្មីនិងកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់។ លោក Charles Dittmeier ដែលជានាយកគម្រោងកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់របស់អង្គការម៉ារី- ណុល បានឱ្យដឹងថា« បើយោងតាមការប៉ាន់ប្រមាណរបស់យើង មានមនុស្សគ ថ្លង់ យ៉ាងហោចណាស់៥០,០០០ នាក់ក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេល នេះអង្គការទាំងពីរ អង្គការគ្រួសារថ្មី និងកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ បានឈានដល់ត្រឹមតែ៣% នៃពួកគេប៉ុណ្ណោះ។ ឪពុក ម្តាយមួយចំនួននៅតែមិនអនុញ្ញាតឲ្យកុមារគ ថ្លង់ របស់ពួកគេដើម្បីរស់នៅដោយឯករាជ្យនោះទេ ព្រោះពួកគាត់មានការភ័យខ្លាចពីការកេងប្រវ័ញ្ចទៅលើកូនរបស់ពួកគាត់។ដូចនេះមានរឿងជាច្រើនទៀតដែលអង្គការទាំងពីរចាំបាច់ត្រូវធ្វើ»។ លោក Herve Roqueplan ដែលជានាយកអង្គការគ្រួសារថ្មីបានមានប្រសាសន៍ថា«សម្ភារៈសម្រាប់ការបណ្តុះបណ្តាលនៅមានកម្រិត។ មានការខ្វះខាតគ្រូដែលមានជំនាញភាសាសញ្ញានៅក្នុងប្រទេសកម្ពុជា"។ ជនពិការគ ថ្លង់នៅក្នុងប្រទេសកម្ពុជា គឺចង់ឲ្យមានការសំរួលដើម្បីទទួលបានព័ត៌មានកាន់ តែច្រើន ដែលធ្វើឲ្យពួកគេបានដឹងច្បាស់ថា ជីវិតរបស់ពួកគេកាន់តែទទួលបានជោគជ័យ។ អង្គការទាំងពីរ អង្គការគ្រួសារថ្មី និងកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ នឹងបន្តបង្កើនសន្ទុះការងារដើម្បីធ្វើការផ្លាស់ប្តូរឲ្យកាន់តែប្រសើរសម្រាប់សហគមន៍ជនពិការគថ្លង់នៅក្នុងប្រទេសកម្ពុជា។ សកម្មភាពដើម្បីផ្លាស់ប្តូរស្របទៅតាមគោលប្រតិបត្តិល្អមានដូចខាងក្រោម: - ការសហការជាមួយអង្គការគ្រួសារថ្មី និងកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ ដើម្បីបង្កើនសិស្សគ ថ្លង់ នៅក្នុងការបណ្តុះបណ្តាលភាសាសញ្ញា ដោយការស្វែងរកមូលនិធិពីម្ចាស់ជំនួយ ការចែករំលែកព័ត៌ មានដោយក្រុមអង្គការជនពិការ និងដៃគូពាក់ព័ន្ធ។ សឺមីដាក់សន្លឹក ឆ្នោតសម្រាប់ជនពិការភ្នែកត្រូវបានប្រើ ដោយជនពិការភ្នែក នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត យោងតាមទិន្នន័យដែលមានមុនឆ្នាំ២០០៦,បានបញ្ជាក់ថាមានចំនួនប្រជាជនប្រហែល ១៤ លាននាក់ នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ ០,៣៨ % ស្មើនឹង ៥៣,០០០នាក់ ដែលជនពិការភ្នែក។ ទោះជាយ៉ាងណាក៏ដោយតាមការប៉ាន់ស្មានបានឲ្យដឹងថាចំនួនជនពិការភ្នែក១៨៨នាក់ដែលអាចទៅចុះឈ្មោះ និងបានទៅបោះឆ្នោតជាតិ។ ក្នុងឆ្នាំ២០០៦ ក្រុមការងារពិការភាព និងការបោះឆ្នោតហៅកាត់ (DEW) ត្រូវបានបង្កើតដោយអង្គការជនពិការកម្ពុជា(CDPO)។ ដោយរួមសហការជាមួយអង្គការតំណាងជនពិការដែលមកពីតាមខេត្តផ្សេងៗ អង្គការនេះបានផ្តល់ការគាំទ្រយ៉ាងសកម្មក្នុងការជួយជំរុញឲ្យជនពិការអាចមានលទ្ធភាពបោះឆ្នោតទាំងថ្នាក់ជាតិ និងមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។ គោលការណ៍ដំបូងក្នុងដំណើរការបោះឆ្នោតត្រូវបានបង្កើតឡើងដោយ DEW ដែលចាត់ទុកថាជនពិការគ្រប់ប្រភេទមានបញ្ហាប្រឈមខ្លាំងក្នុងការបោះឆ្នោត។ ដូចនេះ ទើបគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC)នៅកម្ពុជាបានយល់ព្រមរៀបចំកិច្ចប្រជុំជារៀងរាល់ខែជាមួយតំណាងមកពី DEW ដើម្បីពិភាក្សាលើបញ្ហា និងការប្រឈមផ្សេងៗ រួមជាមួយដំណោះស្រាយដែលប្រកបដោយសក្តានុពល។ លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិនៃអង្គការជនពិការកម្ពុជាបានមានប្រសាសន៍ថា “ តាមរយៈ បណ្តាញរបស់យើង ធ្វើឲ្យយើងបានដឹងអំពីគោលប្រតិបត្តិល្អមួយនៅប្រទេសបង់ក្លាដេស។ ដោយសារតែមានសឺមីដាក់សន្លឹកឆ្នោតសម្រាប់ជនពិការភ្នែក និងជនពិការខ្សោយគំហើញ ត្រូវ បាន ផ្តល់ឲ្យជនពិការទាំងនោះ ទើបធ្វើឲ្យមានកំនើនការបោះឆ្នោតសម្រាប់ពួកគេកើនឡើងទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ សឺមីដាក់សន្លឹកឆ្នោត គឺត្រូវធ្វើឡើងជាពិសេសសម្រាប់ជនពិការភ្នែកនិងជនពិការខ្សោយ គំហើញ ។ ដោយមានការចោះប្រហោងនៅលើសឺមីដើម្បីបញ្ជាក់ពីឈ្មោះ របស់គណបក្ស ហើយជនពិការខ្សោយ គំហើញអាចទទួលបានព័ត៌មាន និងបោះឆ្នោតបានដោយសេរី និងឯករាជ។ ដោយមានការគាំទ្រ ពីភ្នាក់ងារម្ចាស់ជំនួយអន្តរជាតិជាច្រើនគ.ជ.បបានសហការជាមួយ CDPO និង អង្គការតំណាងជនពិការបានផលិតសឺមីដាក់សន្លឹកឆ្នោត១៦,០០០សន្លឹក នៅក្នុង ២៤ ខេត្តសម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំសង្កាត់ នៅឆ្នាំ ២០០៧ និងការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ ២០០៨ ។ លើសពីនេះទៀត ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា សឺមីដាក់សន្លឹកឆ្នោតចំនួន ៩,០០០ បានផលិតដោយ គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងឆ្នាំ២០១២ និង ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៣។ ហិបឆ្នោតត្រូវបានផ្តល់ដោយមានការគាំទ្រពីរដ្ឋាភិបាលនៃប្រទេសជប៉ុន។ លោក នី គក់ មនុស្សម្នាក់ដែលបានក្លាយជាជនពិការភ្នែក បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍មួយ បាននិយាយថា " ខ្ញុំមានការភ្ញាក់ផ្អើលក្នុងការប្រើប្រាស់សឺមីដាក់សន្លឹកឆ្នោត ដោយមានការជួយពី ប្រធានការិ-យាបោះឆ្នោត។ ដែលខ្ញុំអាចទទួលបានព័ត៌មាន និងបោះឆ្នោតបានដោយសម្ងាត់ និង ដោយឯករាជ្យដោយគ្មានជំនួយ។ វាពិតជាលើកទឹកចិត្តឲ្យមនុស្សពិការភ្នែកបាន ចូលរួមយ៉ាងពេញលេញ នៅក្នុងការបោះឆ្នោត»។ គក់ បានបន្ថែម “ខ្ញុំ រំលឹកឡើងវិញថា កាលពីមុនប្រពន្ធរបស់ខ្ញុំបានហាមឃាត់ខ្ញុំមិនអោយទៅការិយាល័យបោះឆ្នោតទេ ដោយសារតែនាងគិតថាវានឹងមានការលំបាកសម្រាប់ខ្ញុំក្នុងការបោះ ឆ្នោត។ ហើយខ្ញុំបានពន្យល់ទៅកាន់នាងថាសឺមីដាក់សន្លឹកឆ្នោតសម្រាប់ជនពិការភ្នែកដូចខ្ញុំនឹងអនុញ្ញាតឲ្យអ្នកពិការភ្នែកទាំងអស់បានទៅបោះឆ្នោត ដោយឯករាជ្យ ហើយប្រពន្ធខ្ញុំ ឥឡូវនេះនាងបានយល់ហើយ។ នេះបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ”។ គក់បានអនុវត្តន៍សិទ្ធិក្នុងការបោះឆ្នោតដោយខ្លួនឯង ហើយគាត់ និងអ្នកជិតខាងរបស់គាត់បានទៅការិយាល័យបោះឆ្នោត ដើម្បីបោះឆ្នោតដោយប្រើសឺមីដាក់សន្លឹកឆ្នោតក្នុងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៣ ។ កញ្ញា ចិន គ្រៀត ជាជនពិការភ្នែកនៅក្នុងខេត្តកំពង់ស្ពឺ បាននិយាយថា " ខ្ញុំបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នៅឆ្នាំ២០១២ ដោយមានការជួយពីបងប្រុសរបស់ខ្ញុំ។ ហើយនៅឆ្នាំ ២០១៣ ខ្ញុំបានរៀនអំពីសឺមីដាក់សន្លឹកឆ្នោតពីបុគ្គលិកតំណាងអង្គការជនពិការ។ ខ្ញុំត្រូវបានគេលើកទឹកចិត្ត ឲ្យទៅកាន់ការិយាល័យបោះឆ្នោត ដើម្បីបោះឆ្នោត។ មន្ត្រីការិយាល័យបោះឆ្នោតបានផ្តល់សឺមីដាក់សន្លឹកឆ្នោតមួយឲ្យខ្ញុំ ហើយជួយខ្ញុំទៅបន្ទប់សម្ងាត់មួយ ដែលជាកន្លែងដែលអាចឲ្យខ្ញុំបោះឆ្នោតបាន”។ "វាគឺជាបទពិសោធ ដ៏ល្អមួយសម្រាប់ខ្ញុំ ដែលអាចបោះឆ្នោតដោយខ្លួនឯងបាន។ ខ្ញុំសប្បាយរីករាយណាស់ ដែលមានឱកាសក្នុងការជ្រើសរើសគណបក្សនយោបាយដែលខ្ញុំពេញចិត្ត។ ខ្ញុំពិតជាមានអារម្មណ៍ថា ខ្ញុំបានចូលរួមយ៉ាងពេញលេញ នៅក្នុងដំណើរការបោះឆ្នោត “គ្រៀតនិយាយ។ ខណៈពេលប្រើប្រាស់សឺមីដាក់សន្លឹកឆ្នោតសម្រាប់ជនពិការភ្នែកក្នុងការបោះឆ្នោត វាមានបញ្ហាប្រឈមជាច្រើនដែលបានរកឃើញក្នុងការអនុវត្ត។ ឧទាហរណ៍ដូចជា សឺមីដាក់សន្លឹកឆ្នោតមិនមានគ្រប់គ្រាន់ ដោយសារកង្វះខាតការទំនាក់ទំនង និងការរៀបចំរវាងមេភូមិ ឃុំ និងជនពិការ ភ្នែក។ ទិន្នន័យរបស់ជនពិការភ្នែកដែលមានសិទ្ឋិអាចបោះឆ្នោតបានមិនមានពិតប្រាកដ។ ដោយមានការសហការជាមួយគ្នារវាង គ.ជ.ប អង្គការ CDPO និងអង្គការតំណាងជនពិការផ្សេងទៀតខិតខំចែករំលែកបទពិសោធន៍របស់ពួកគេដើម្បីឲ្យដំណើរការបោះឆ្នោតបានប្រព្រឹត្តិទៅដោយរលូន។ លោក សុកុលៈ ទីប៉ោ អគ្គលេខាធិការរងនៃគ.ជ.បបាននិយាយថា“ ជនពិការពីមុនមិនមានឱកាសបានចូលរួមបោះឆ្នោតទេ។ បើនិយាយទូទៅ ឥឡូវជនពិការខ្សោយគំហើញអាចប្រើប្រាស់សិទ្ឋិរបស់ពួកគេក្នុងការបោះឆ្នោតដោយប្រើសឺមីដាក់សន្លឹកឆ្នោតបាន។ បន្ថែមពីនេះទៅទៀត គ.ជ.ប បានបង្កើតសៀវភៅណែនាំការបោះឆ្នោតមួយស្តីពីរបៀបប្រើប្រាស់សឺមីដាក់សន្លឹកឆ្នោត និងរបៀបជួយដល់ជនពិការភ្នែកនៅថ្ងៃបោះឆ្នោត។ ជាធម្មតា គ.ជ.ប តែងតែអញ្ជើញ តំណាងអង្គការដែលទាក់ទងនឹងវិស័យពិការភាព ដើម្បីចូលរួមក្នុងកិច្ចប្រជុំ ដើម្បី ទទួលបាននូវអនុសាសន៍ ក្នុងការជួយគាំទ្រជនពិការនៅក្នុងដំណើរការបោះឆ្នោត។ គ.ជ.បមានគម្រោងនឹងផ្តល់នូវប្រអប់ដាក់សន្លឹកឆ្នោតចល័តសម្រាប់ជនពិការធ្ងន់ធ្ងរ ក្នុងការបោះឆ្នោត។ ដោយមានសហការជាមួយមេភូមិ និងឃុំ គ.ជ.ប គ្រោងនឹងធ្វើយុទ្ធនាការលើកកម្ពស់ការប្រើប្រាស់សឺមីដាក់សន្លឹកឆ្នោតសម្រាប់អ្នកពិការភ្នែក។ ការអនុវត្តនេះ បានឆ្លុះបញ្ចាំងពី អត្ថន័យពិតនៃសេរីភាពនៃការទទួលបានព័ត៌មាន ដែលផ្តល់ឲ្យជនពិការភ្នែកនូវសេចក្តីថ្លៃថ្នូរ និងសិទ្ធិជ្រើសរើសរបស់ពួកគេ។ សកម្មភាពដើម្បីផ្លាស់ប្តូរស្របទៅតាមគោលប្រតិបត្តិល្អដូចខាងក្រោមនេះគឺ: រៀបចំធ្វើសិក្ខាសាលាថ្នាក់ជាតិ ដើម្បីចែករំលែកនូវគោលប្រតិបត្តិល្អ ស្តីពីការបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការទទួលបាននូវព័ត៌មាន អំពីការបោះឆ្នោត និងបង្កើនការយល់ដឹង ក្នុងចំណោមស្ថាប័នពាក់ព័ន្ធ (ទូរទស្សន៍ អ្នកកាសែត អង្គការក្រៅរដ្ឋាភិបាល ម្ចាស់ជំនួយ អង្គការតំណាងជនពិការ)។ សិទ្ធិទទួលបានព័ត៌មានអំពីសេវាសាធារណៈសម្រាប់ជនពិការទាំងអស់ តាម រយៈទំនាក់ទំនងដោយផ្ទាល់មាត់ ដែលផ្តល់ដោយអាជ្ញាធរមូលដ្ឋាន និងមេក្រុមជួយខ្លួនឯង នៅក្នុងប្រទេសកម្ពុជា មានជនរងគ្រោះជាច្រើនដោយសារសង្រ្គាមហើយបានបន្សល់ទុកឲ្យពួកគេនូវពិការភាព។ ជនពិការទាំងអស់ ជាពិសេសជនពិការដែលរស់នៅតាមតំបន់ជនបទ ហើយតំបន់ដែលរស់នៅជាផ្នែកមួយនៃឧបសគ្គក្នុងការទទួលយកបានព័ត៌មានផ្សេងៗ។ នៅក្នុងឆ្នាំ២០០៨ ក្រុមជួយខ្លួនឯងនៅខេត្តសៀមរាប ត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីអង្គការជនពិការអន្ដរជាតិ (Handicap International in Cambodia) និងដៃគូរផ្សេងទៀត។ ប្រធានក្រុមដែលជាជនពិការត្រូវបានគៀងគរ ដើម្បីធ្វើការបណ្តុះបណ្តាលស្តីពី ការកសាងបណ្តាញ និងជំនាញក្នុងការផ្តល់ព័ត៌មានជាសាធារណៈដល់ប្រជាជនក្នុងស្រុក។ ប្រជាជននៅតំបន់ជនបទក្នុងប្រទេសកម្ពុជាជនពិការឬជនមិនពិការនៅមិនទាន់មាទូរទស្សន៍ វិទ្យុ អ៊ីនធឺណិត និងទូរស័ព្ទ ប្រើប្រាស់គ្រប់គ្នាទាំងអស់ទេ។ ក្រុមជួយខ្លួនឯងដែលទើបបង្កើតថ្មីគឺបានជួយជនពិការជាច្រើនក្នុងការទទួលបានព័ត៌មាន។ លោក រិន ស៊ង់ជាជនពិការភ្នែកនៅខេត្តសៀមរាបបាននិយាយថា "ខ្ញុំត្រូវបានក្រុមគ្រួសារ និងសង្គមមិនយកចិត្តទុក។ ខ្ញុំមានអារម្មណ៍ថា អស់សង្ឃឹម ហើយខ្ញុំបានសប្បាយរីករាយ ចាប់តាំងពីខ្ញុំបានចូលរួមជាមួយក្រុមជួយខ្លួនឯង។ ខ្ញុំអាចបង្កើនចំណេះដឹងនិងរៀនពីអ្វីនៅជុំវិញខ្លួនរបស់ខ្ញុំ។ ឥឡូវនេះ ប្រជាជនក្នុងតំបន់មានការគោរព និងគាំទ្រខ្ញុំនៅក្នុង សហគមន៍។ ដូចគ្នានេះផងដែរ ខ្ញុំបានទទួលព័ត៌មានថាជនពិការអាចទទួលសេវាថែទាំ សុខភាព ដោយឥតគិតថ្លៃនៅមណ្ឌលសុខភាព។ ខ្ញុំពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលបានទទួល ព័ត៌មានបែបនេះពីប្រធានក្រុមជួយខ្លួនឯង និងមេភូមិ”។ "ខ្ញុំធ្លាប់ត្រូវបានគេចំអកឡកឡើយជាសាធារណៈនិងត្រូវបានមនុស្សផ្សេងទៀតមិនអើពើជាមួយ។ ប៉ុន្តែបន្ទាប់ពីបានចូលរួមក្នុងក្រុមជួយខ្លួនឯង ខ្ញុំពិតជារីករាយដែលបានដឹងថាមានមនុស្សជាច្រើន ដែលជាជនពិការបានចូលរួមក្នុងសកម្មភាពសង្គមដើម្បីលើកកម្ពស់ការយល់ដឹង។ តាមរយៈក្រុមជួយខ្លួនឯង ខ្ញុំបានទទួលព័ត៌មាន និងចំណេះដឹងបន្ថែមទៀត ស្តីពីកិច្ចការពារ និងលើកកម្ពស់ សិទ្ធិជនពិការ។ ឥឡូវនេះខ្ញុំមានអារម្មណ៍ថាមិនមានការរើសអើង និងទទួលបាននូវការគោរពពីមនុស្សជាច្រើននៅជុំវិញខ្លួន។ លោកស្រី ប៉ែន យ៉ន ជនពិបាកក្នុងការស្តាប់ និងនិយាយរស់នៅខេត្តសៀមរាម។ ការកសាងបណ្តាញរវាងអាជ្ញាធរមូលដ្ឋាន និងប្រធានក្រុមជួយខ្លួនឯង អាចជួយក្នុងការផ្សព្វ ផ្សាយព័ត៌មានជាសាធារណៈរួមទាំងបញ្ហាពិការភាពផងដែរ។ ក្រុមជួយខ្លួនឯង នៅភូមិឈូករត្ឋ័ ខេត្តសៀមរាប បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការស្វែងរកមតិគាំទ្រដើម្បីសិទ្ធិរបស់ជនពិការ។ ក្រោមការសម្របសម្រួលរបស់ក្រុមជួយខ្លួនឯង ជនពិការ និងសមាជិកគ្រួសាររបស់ពួកគេ ប្រធានភូមិ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងតំបន់បានបង្កើតនូវទំនាក់ទំនង និងបណ្តាញការងារបានយ៉ាងល្អ។ អ្នកស្ម័គ្រចិត្តមួយចំនួនដែលមានឆន្ទៈ ដើម្បីជួយផ្សព្វផ្សាយព័ត៌មាននៃការផ្តល់សេវាសាធារណៈត្រូវបានគៀងគរដើម្បីជួយជនពិការនៅក្នុងភូមិរបស់ពួកគេ។ លោក វង់ ស្រួច ដែលជាប្រធានភូមិឈូករដ្ឋបាននិយាយថានៅក្នុង ភូមិរស់យើង មានកិច្ចប្រជុំក្រុមសាមគ្គី ដែលមានតំណាងមកពីអ្នកពាក់ព័ន្ធជាច្រើនរួមទាំង ក្រុមជួយខ្លួនឯងចូលរួមក្នុងកិច្ចប្រជុំនេះ ដើម្បីលើកឡើងអំពីបញ្ហាប្រឈមរបស់សហគមន៍។ កិច្ចប្រជុំ ក្រុមជួយខ្លួនឯង ត្រូវបានគេប្រារព្ធធ្វើឡើងជារៀងរាល់មួយខែម្តងខណៈពេលដែលកិច្ចប្រជុំក្រុមសាមគ្គីត្រូវបានប្រារព្ធធ្វើឡើងមជារៀងរាល់២សប្តាហ៍ម្តង”។ កិច្ចប្រជុំ ជាទៀងទាត់ត្រូវបានគេរៀបចំឡើងដើម្បីវាយតម្លៃ និងតាមដានសកម្មភាព ព្រមទាំងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈស្តីពីសេវាកម្មនិងព័ត៌មានទូទៅដែលមាននៅក្នុងសហគមន៍។ លោកស្រួច បានបន្ថែមទៀតថា “ ប្រធានក្រុមដែលជាជនពិការត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកិច្ចប្រជុំទូទៅនៃក្រុមសាមគ្គីក្នុងសហគមន៍។ វាត្រូវបានគេចាត់ទុកថាជាសកម្មភាពចូលរួមដើម្បីលើកកម្ពស់ ការយល់ដឹងស្តីពីសិទ្ធិជនពិការ ក្តីកង្វល់ និងបញ្ហាមួយចំនួន។ មានវិធីសាស្រ្តជាច្រើនក្នុងការផ្សព្វផ្សាយព័ត៌មានជាសាធារណៈទៅមនុស្សដទៃទៀតនៅក្នុងសហគមន៍។ ប្រធានក្រុមដែលជាជនពិការ បានអនុញ្ញាតឲ្យយើងដឹងអំពី ទំនាក់ទំនង និងបណ្តាញការងារផ្សេងៗដែលទាក់ទងនឹងពិការភាព។ ប្រធានក្រុមជួយខ្លួនឯង និងក្រុមសាមគ្គី បានប្រើប្រាស់ប្រព័ន្ធទូរស័ព្ទក្នុងការទំនាក់ទំនងគ្នាដើម្បីធានាការទទួលបានព័ត៌មានជាក់លាក់”។ ដោយមានការធ្វើទស្សនកិច្ចតាមផ្ទះនិមួយៗនិងក្រុមជួយខ្លួនឯងបានប្រើប្រាស់នូវការទំនាក់ទំនងដែលមានការបង្កលក្ខណៈងាយស្រួលនៅក្នុងខេត្តសៀមរាបបានសម្របសម្រួលឲ្យមានដំណើរការនៃចែករំលែកព័ត៌មានអំពីសេវាសាធារណៈពីមេភូមិទៅជនពិការនៅក្នុងតំបន់។ ពួកគេ បានដឹងពីបញ្ហា និងការព្រួយបារម្ភផ្សេងៗដោយសារពួកគេជាជនពិការ។ ក្រុមជួយខ្លួនឯង គឺមានសារៈសំខាន់ណាស់ នៅក្នុងការឆ្លើយតបទៅនឹងតម្រូវការនៃការទទួលបានព័ត៌មាននៅក្នុងចំណោមជនពិការដទៃជាច្រើនដែលរស់នៅក្នុងសហគមន៍ដូចគ្នា។ សកម្មភាពផ្លាស់ប្តូរស្របតាមគោលប្រតិបត្តិល្អល្អដូចខាងក្រោមនេះគឺ: - រៀបចំវគ្គបណ្ដុះបណ្ដាលដល់ជនបង្គោល ស្តីអំពីការទទួលបានព័ត៌មានសេវាសាធារណៈតាមរយៈ ការទំនាក់ទំនងផ្ទាល់មាត់ ។ អង្គការជនពិការ រួមមានអង្គការជនពិការកម្ពុជា អង្គការ ជនពិការអន្តរជាតិ គ្រួសារថ្មី សមាគមជន ពិការភ្នែកកម្ពុជា បានផលិតសម្ភារៈ ផ្សព្វផ្សាយដែលបង្កលក្ខណៈងាយស្រួល កាលពីប៉ុន្មានឆ្នាំមុនសម្ភារៈផ្សព្វផ្សាយព័ត៌មាន ការអប់រំ និងការទំនាក់ទំនង(IEC) មិនសូវមានគ្រប់គ្រាន់ និងមិនបានការបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការគ្រប់ប្រភេទទេ។ ជនពិការភាគ ច្រើនរួមមានជនពិការគ ថ្លង់ ជនពិការភ្នែកមានការពិបាកក្នុងការទទួលបានព័ត៌មានទូលំទូលាយដែលព័ត៌មានទាំងនេះមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការកសាងសមត្ថភាពរបស់ពួកគេទេ។ សិនបើព័ត៌មានសរសេរនៅលើក្រដាសវិញ ជនពិការភ្នែកគឺមិនអាចអានវាបានទេ។ ម្យ៉ាងវិញទៀត ជនពិការគថ្លង់មានការលំបាកក្នុងការទំនាក់ទំនងតាមរយផ្ទាល់មាត់។ ជនពិការគ្រប់ប្រភេទមានការព្រួយបារម្ភផ្សេងៗគ្នា ទៅលើសម្ភារៈផ្សព្វផ្សាយព័ត៌មាន ការ អប់រំ និង ទំនាក់ទំនង(IEC) ខណៈពេលដែលអ្នកផ្សេងទៀតដែលមិនមានបញ្ហាក្នុងការទទួលបានព័ត៌មាន។ ដូច្នេះ វាជារឿងសំខាន់សម្រាប់អ្នកគ្រប់គ្នា ដែលមិនបានគិតពីពិការភាព ចាំបាច់ត្រូវពិចារណាពីសារៈសំខាន់នៃសម្ភារៈផ្សព្វផ្សាយព័ត៌មានការអប់រំនិងទំនាក់ទំនង(IEC)ដែលបង្ក លក្ខណៈងាយស្រួល ដូចជាការរចនារូបភាព ការគូសគំនូរតាង ការបកប្រែជាភាសាសញ្ញា អក្សរស្ទាប និងឧបករណ៍ជំនួយផ្សេងៗទៀត។ មានមនុស្សមិនច្រើនទេ ដែលបានដឹងពីរបៀបដែលសំភារៈ IEC ដែលបង្កលក្ខណៈងាយស្រួលដល់ជនពិការអាចជួយជនពិការទូទៅបានជាពិសេសអ្នកនៅជនបទ។ គំនូរ និងគំនូសតាងដែលងាយស្រួលយល់ អាចទាក់ទាញចំណាប់អារម្មណ៍របស់ជនពិការផ្សេងៗជាពិសេស កុមារពិការក្នុងលក្ខណៈ ស្រដៀងគ្នាមួយ អក្សរស្ទាប និងឧបករណ៍សម្លេងអាចជួយឲ្យជនពិការភ្នែកបានដឹងពីអ្វីដែលកើតឡើង នៅជុំវិញខ្លួនរបស់គេបាន។ បើយោងតាមការស្ទង់មតិមួយនៅក្នុងឆ្នាំ២០០៩ ដោយអង្គការជនពិការអន្តរជាតិ នៅកម្ពុជា ជនពិការជាពិសេស ជនពិការភ្នែក និងពិការគ ថ្លង់ និងជនពិការសតិបញ្ញាគឺនៅមានកម្រិតក្នុងការទទួលបាននូវព័ត៌មាន។ មានសកម្មភាពជាវិជ្ជមានជាច្រើន បានគាំទ្រដល់ការទទួលបានសម្ភារៈផ្សព្វផ្សាយព័ត៌មាន ការអប់រំ និង ទំនាក់ទំនង(IEC)នៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ ២០១១ អង្គការជនពិការ អន្ដរជាតិកម្ពុជាបានផលិតសម្ភារៈផ្សព្វផ្សាយព័ត៌ មានការអប់រំ និង ទំនាក់ទំនង(IEC) ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់គ្រូបណ្តុះបណ្តាលនៅសហគមន៍ ដើម្បីបង្កើនការយល់ដឹងទៅដល់ជនពិការ អំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ សុខភាពបន្តពូជ ការពន្យារកំណើត និងការការពារជម្ញឺអេដស៍ជាដើម។ លោកវេជ្ជបណ្ឌិត ជូ វិវឌ្ឍន៍ ប្រធានកម្មវិធីស្តារលទ្ធភាពពលកម្មរបស់អង្គការជនពិការអន្តរជាតិបាននិយាយថា ” សម្ភារៈបណ្តុះបណ្តាលរបស់យើង ត្រូវបានរចនា ឡើងដោយយោងទៅតាមតម្រូវការរបស់សហគមន៍គោលដៅ។ ការរចនាពណ៌ និងរូបភាពងាយស្រួលយល់ត្រូវបានគេប្រើដើម្បីធ្វើអោយបញ្ហាដែលស្មុគស្មាញអាចងាយយល់បាន។ នៅក្នុងកម្មវិធីបណ្តុះបណ្តាលរបស់យើង សម្ភារៈទាំងនេះពិតជាមានប្រយោជន៍ ជាពិសេសសម្រាប់ស្រ្តីពិការក្នុងការស្តាប់។ សម្ភារៈផ្សព្វផ្សាយព័ត៌មាន ការអប់រំ និង ទំនាក់ទំនង(IEC)ជាច្រើន ត្រូវបានផលិតដោយអង្គការ ជនពិការកម្ពុជា (CDPO) សម្រាប់លើកកម្ពស់ការយល់ដឹងអំពីបញ្ហាពិការភាព និងការព្រួយបារម្ភ រួមទាំងការទទួលបានព័ត៌មានផងដែរ។ អ្នកស្រី ស៊ីមន ចរិយា ជាម្តាយម្នាក់ដែលជាជនពិការខ្សោយសតិបញ្ញា បាននិយាយថា " អង្គការជនពិការកម្ពុជា (CDPO) និងអង្គការជនពិការអន្ដរជាតិប្រទេសកម្ពុជា (HI) ផ្តល់ឱ្យខ្ញុំនូវ ឱកាសដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងទទួលព័ត៌មានតាមរយៈសម្ភារៈផ្សព្វផ្សាយព័ត៌មានការអប់រំ និង ទំនាក់ទំនង(IEC) ដល់កូនប្រុសរបស់ខ្ញុំដែលជាជនពិការអូទីស្សឹម។ ជាមួយនឹងរូបភាព និងចំណងជើង គាត់អាចយល់ពីខ្ញុំបានច្បាស់ជាងមុន។ កូនប្រុសរបស់ខ្ញុំគឺតែងតែសប្បាយចិត្តក្នុងការចូលរួមក្នុងសកម្មភាពសង្គមដោយមានការគាំទ្រពីខ្ញុំ»។ អង្គការគ្រួសារថ្មី ក្នុងភាពជាដៃគូជាមួយអង្គការជនពិការអន្ដរជាតិកម្ពុជា បានបង្កើតសៀវ ភៅអប់រំជាអក្សរស្ទាប និងឧបករណ៍សម្លេងសម្រាប់ជនពិការភ្នែកក្នុងឆ្នាំ២០០៤។ សៀវភៅមេរៀនជាអក្សរស្ទាបនេះត្រូវបានបង្កើតសម្រាប់គ្រូបង្រៀន។ សៀវភៅភាសាសញ្ញាត្រូវបានផលិតឡើង សំរាប់សិស្សគ ថ្លង់នៅឆ្នាំ២០១២។ ដើម្បីជួយដល់ការអភិវឌ្ឍឆាប់រហ័សសម្រាប់ការអប់រំដល់សិស្សពិការភ្នែក និងថ្លង់ ម៉ាស៊ីនចាក់ MP3 និងវីដេអូខ្លីៗ ត្រូវបានផ្តល់ផងដែរនៅក្នុងថ្នាក់។ កញ្ញា ហៀង ដាឡែន ជាសិស្សគថ្លង់នៅអង្គការគ្រួសារថ្មីបាននិយាយថា" ខ្ញុំពិតជារីករាយណាស់ពេលដែលខ្ញុំបានឃើញសៀវភៅភាសាសញ្ញាសម្រាប់សិស្សដែលរៀនពីថ្នាក់ទី១ដល់ថ្នាក់ទី ៦។ ឥឡូវនេះ ខ្ញុំអាចអាន និងសរសេរអក្សរបាន។ ហើយខ្ញុំក៏បានរៀន ពីរបៀបរស់នៅដោយសេចក្ដីសុច្ចរិត។ ខ្ញុំសង្ឃឹមថាគ្រប់រូបភាព សៀវភៅ ខិត្តប័ណ្ណ នឹងមានរួមបញ្ចូលការបកប្រែ រឺចំណង ជើងជាភាសាសញ្ញា ដូច្នេះយើងទាំងអស់គ្នា ជាជនពិការគ ថ្លង់ នឹងបានយល់ពីអត្ថន័យបានល្អប្រសើរជាងមុន" ។ នៅក្នុងឆ្នាំ២០០៧ សមាគមជនពិការភ្នែកកម្ពុជា (ABC) សហការណ៍ជាមួយ អង្គការទិន្ន ន័យទន្លេមេគង្គ នៅប្រទេសវៀតណាម បានផលិតសម្ភារៈស៊ីឌីសម្លេងមួយចំនួន ពីរបៀបដែលជនពិការភ្នែក អាចដើរ និងចូលរួមធ្វើការងារផ្ទះដោយឯករាជ្យ។ ស៊ីឌីសម្លេងនេះមានរួមបញ្ចូលទាំងជំនាញកសិកម្មទៀតផង។ កញ្ញា ទេព សុភ័ណ ជនពិការភ្នែកម្នាក់នៃអង្គការ(ABC)បាននិយាយថា" ខ្ញុំមានការ សប្បាយចិត្តខ្លាំងណាស់ នៅពេលដែលខ្ញុំបានទទួលសម្ភារៈផ្សព្វផ្សាយព័ត៌មានការអប់រំ និងទំនាក់ទំនង(IEC) ពីអង្គការABC ។ វាបានជួយ បង្កើនចំណេះដឹង ជំនាញ ហើយថែមទាំងបានផ្ដល់ឱកាស ឲ្យខ្ញុំក្នុងការចូលរួមប្រជុំ និងការបណ្តុះបណ្តាលផ្សេងៗនៅក្នុងសហគមន៍។ ខ្ញុំមានអារម្មណ៍ថា មានមោទនភាពចំពោះ ជនពិការភ្នែកផ្សេងទៀតនៅអង្គការABC ដែលជួយសំរួលឱ្យខ្ញុំទទួលបាននូវព័ត៌មានទាំងអស់នេះ។ ខ្ញុំសូមលើកទឹកចិត្តរដ្ឋាភិបាលកម្ពុជា សូមធ្វើការពិចារណាក្នុងការ ផ្តល់សម្ភារៈផ្សព្វផ្សាយព័ត៌មានការអប់រំ និងទំនាក់ទំនង(IEC)ដែលបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការភ្នែកក្នុងប្រព័ន្ធអប់រំរបស់យើង ដូច្នេះគ្រូបង្រៀននៅសាលាអាចប្រើសម្ភារៈទាំងនេះ ជាឧបករណ៍សម្រាប់បង្រៀននៅក្នុងថ្នាក់បាន »។ យោងទៅតាមគោលការណ៍នៃមាត្រា២១ នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនពិការ ឃើញថាសម្ភារៈផ្សព្វផ្សាយព័ត៌មានការអប់រំ និងទំនាក់ទំនង(IEC) បាននឹងកំពុងមានប្រសិទ្ធិភាព។ ស្របទៅតាមស្ថានភាពអភិវឌ្ឍនៅប្រទេសកម្ពុជា សម្ភារៈផ្សព្វផ្សាយព័ត៌មានការអប់រំ និងទំនាក់ទំនង(IEC) អាចផ្តល់នូវផលប្រយោជន៍ក្នុងរយៈពេលយូរទៅលើការងារអភិវឌ្ឍទូលំទូលាយនៅក្នុងសហគមន៍ទំាងមូល។ សកម្មភាពដើម្បីការផ្លាស់ប្តូរស្របទៅតាមគោលប្រតិបត្តិល្អមាន: - បង្កើតគោលការណ៍ណែនាំអំពីការផលិតឧបករណ៍ដែលបង្កលក្ខណៈងាយទំនាក់ទំនង IEC ជាសាធារណៈ - រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ លើរបៀបប្រើការណែនាំនេះ - រៀបចំសិក្ខាសាលា ដើម្បីបង្ហាញគោលការណ៍ណែនាំ IEC និងធ្វើការតាមដានសកម្មភាព #ករណីនៅប្រទេសឡាវៈ វគ្គបណ្តុះបណ្តាលស្តីអំពី សិទិ្ធជនពិការ និងសមភាព សម្រាប់សមាគមន៍អ្នកការសែតឡាវ កង្វះខាតចំណេះដឹងសមរម្យដែលទាក់ទងនឹងពិការភាពតែងតែនាំឲ្យមានការយល់ខុសទៅលើរូបភាពរបស់ជនពិការ ហេតុដូច្នេះ ត្រូវពិចារណាថាចំណេះដឹងទាំងនេះគឺជាទុនមួយដ៏មានសារៈសំខាន់ក្នុងការចែករំលែកព័ត៌មានសមនឹងពេលវេលាក្នុងសង្គម។ កញ្ញា ខារូលីន ហ្គារិន (Caroline Guenrin) ជាទីប្រឹក្សាផ្នែកសិទ្ធិ និងការរាប់បញ្ចូល របស់អង្គការជនពិការអន្តរជាតិឡាវ មានប្រសាសន៍ថា“ តួរនាទីរបស់អ្នកកាសែត គឺមានសារៈសំខាន់នៅក្នុងប្រទេសឡាវសម្រាប់ការកែប្រែ ទស្សនៈ និងឥរិយាបថអវិជ្ជមាន ចំពោះជនពិការ។ នៅក្នុងប្រទេសឡាវមានអង្គការក្នុងស្រុក និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិដែលកំពុងធ្វើការទៅលើពិការភាពនិងការអភិវឌ្ឍ។ ទោះជាយ៉ាងណាក៏ដោយ ពុំទាន់មានវិធីសាស្រ្តជាក់លាក់ណាមួយក្នុងការលើកកម្ពស់ការយល់ដឹងស្តីពីពិការភាពក្នុងចំណោមអ្នកសារព័ត៌មានទេកន្លងមក។ ម្យ៉ាងវិញទៀតយើងពុំដែលទទួលបានព័ត៌មានសមស្របអំពីពិការភាពពីទស្សនៈផ្សេងៗរបស់ប្រព័ន្ធ ផ្សព្វផ្សាយ។ កាលពីឆ្នាំ២០០៩ ការបណ្តុះបណ្តាលអំពីសិទ្ធិជនពិការ និងសមភាព ត្រូវបានផ្តួចផ្តើមប្រើប្រាស់នៅ ក្នុងភាពជាដៃគូរ រវាងសមាគមជនពិការឡាវ និងអង្គការជនពិការអន្តរជាតិប្រចាំប្រទេសឡាវ។ ការ បណ្តុះបណ្តាល អំពីសិទ្ធិជនពិការ និងសមភាពត្រូវបានរៀបចំធ្វើឡើងសម្រាប់អ្នកសារព័ត៌មាន ចំនួន៥០នាក់ រួមទាំងអ្នកមកពីសមាគមអ្នកកាសែតឡាវ ដែលជាអ្នកចូលរួម។ លោក សេងស៊ូលី ហ្វីម៉ាសុន ជាអ្នកបណ្តុះបណ្តាលផ្នែក សិទិ្ធជនពិការនិងសមភាព បានលើកឡើងថា “ប្រមាណជា៦០ភាគរយនៃអ្នកការសែតឡាវ បានឆ្លើយថាពួកគេទើបបានយល់ពីទិដ្ឋភាពសង្គមនៃពិការភាពដែលគួរតែបានបញ្ចូលសកម្មភាពផ្សព្វផ្សាយព័ត៌មាន។ កញ្ញា ភិតសាមៃ សូវណ្ណាឡាត់ ដែលជាអ្នកយកព័ត៌មានរបស់ខៅសាន ផាថេត នៃប្រទេសឡាវ (KPL)បានមានប្រសាសន៍ថា “ខ្ញុំបានស្វែងយល់ច្រើនពី បញ្ហាពិការភាពតាមរយៈសិទិ្ធជនពិការនិង សមភាព។ វាបានជួយអោយខ្ញុំផ្លាស់ប្តូរទស្សនៈអវិជ្ជមានជាច្រើន និងយល់ដឹងពីស្ថានភាព និង អារម្មណ៍របស់ជនពិការ។ ខ្ញុំនឹងកែប្រែពាក្យដែលខ្ញុំប្រើឲ្យសមស្របទៅនឹងសិទ្ធិរបស់ជនពិការ ” កាលពីមុនលោក ប៊ុនហូម សូវណ្ណាឡាត ដែលជាអ្នករាយការណ៍ការសែតសហភាពជំនួញឡាវ មិនបានយល់ និងពិចារណាពីតម្រូវការនិងសភាពរបស់ជនពិការទេ។ “ ខ្ញុំគិតថាពួកគេមិនអាចក្លាយជាអ្នកដឹកនាំបានទេ។តាមទស្សនៈរបស់ខ្ញុំពួកគេជាបន្ទុកដ៏ធ្ងន់របស់សង្គម។ ប៉ុន្តែវគ្គបណ្តុះ បណ្តាលបានធ្វើឲ្យខ្ញុំយល់ពីរបៀបដែលខ្ញុំគួរ យល់ពីជនពិការ។ខ្ញុំបានដឹងថាពួកគេមានសមត្ថភាពផ្ទាល់ខ្លួន។ ពួកគេអាចមើលថែខ្លួនឯងបាន និងធ្វើកិច្ចការដូចមនុស្សទូទៅដែរ។ អ្នកចូលរួមវគ្គបណ្តុះបណ្តាលផ្នែកសិទិ្ធជនពិការនិងសមភាពដ៏ទៃទៀតបានឆ្លើយថាពួកគេគួរតែអនុវត្តន៍នូវអ្វីដែលពួកគេបានរៀនសូត្រទៅក្នុងការងាររបស់គេជាពិសេស នៅពេលសរសេររឿងរ៉ាវ និងព័ត៌មានអំពីជនពិការ។អ្នកចូលរួមទាំងនេះបានដឹងថាអត្ថន័យជាវិជ្ជមានគួរ[កត់សម្គាល់នៃជនពិការអាចជួយឲ្យសារធារណៈជនយល់ពីតម្លៃរបស់ជនពិការ។ វាមានសារៈសំខាន់ណាស់ សម្រាប់អ្នកការសែតឡាវ អោយមានការយល់ដឹងកាន់តែច្រើនពីរឿងរ៉ាវរបស់ជនពិការ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរួមទាំងការសែត ទូរទស្សន៍ វិទ្យុ និងការបោះពុម្ពផ្សាយផ្សេងៗ។ តាមការវិវត្តន៍ជាវិជ្ជមាននេះ សមាគមន៍ជនពិការឡាវដែលជាដៃគូរជាមួយអង្គការជនពិការអន្តរជាតិប្រចាំប្រទេសឡាវ មានផែនការបន្តការបណ្តុះបណ្តាលស្តីពីព័ត៌មាន និងពិការភាពតាមលោក ប៊ូនវៀន លោង ង៉ូត (Bounviene Luang Ngot) ជានាយកប្រតិបត្តិ សមាគមន៍ជនពិការឡាវបានលើក ឡើងថា “ត្រូវមានការប្រឹងប្រែង កាន់តែខ្លាំងថែមទៀត ដើម្បីផ្សព្វផ្សាយការយល់ពីបញ្ហាចាំបាច់ នៃ ពិការភាព ជាពិសេសគឺសិទ្ធិ ជនពិការ។ លទ្ធផលសំខាន់មួយទៀត គឺពង្រីកវគ្គបណ្តុះបណ្តាលសិទិ្ធជនពិការ និងសមភាពទៅដល់ថ្នាក់ស្រុក ក្នុងប្រទេសឡាវនៅ ឆ្នាំ២០១៤-២០១៥ ដែលមានការគាំទ្រពីសំណាក់រដ្ឋាភិបាលប៊ែលស៊ីក។ មានការរំពឹងទុកថាការអនុវត្តន៍នេះ នឹងមានវិសាលភាពទូលំទូលាយនៅតាមអ្នកពាក់ព័ន្ធដទៃផ្សេងទៀតក្នុងសង្គមរបស់យើង។ លោក ខាំអ៊ុន ថុងស៊ូក ជាគ្រូបណ្តុះបណ្តាលផ្នែកវគ្គបណ្តុះបណ្តាលសិទិ្ធជនពិការ និងសម ភាពជឿជាក់ថា “នេះជាគោលប្រតិបត្តិល្អដែលយើងគួរតែបន្តទៅថ្ងៃអនាគត។ ជាលទ្ធផលនៃសកម្ម ភាពពីមុនមានគម្រោងមួយដើម្បីបង្កើនចំនួនអ្នកបណ្តុះបណ្តាលជំនាញសម្រាប់សកម្មភាពនេះដែលជាសូចនាករច្បាស់លាស់ ការតាំងចិត្តរបស់យើងដើម្បីបង្កើនការផ្លាស់ប្តូរជាវិជ្ជមាននឹងកាន់តែមាននិរន្តរភាព។ សកម្មភាពដើម្បីផ្លាស់ប្តូរស្របតាមគោលប្រតិបត្តិល្អនេះមានដូចខាងក្រោម៖ មានការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សិទិ្ធជនពិការនិងសមភាព និងពត៌មានដល់អ្នកការសែតនៅទីក្រុងវៀងចន្ទន៍ ខេត្តវៀងចន្ទន៍ ខេត្តសាវ៉ាខេត្ត និងខេត្តចំប៉ាសាក់។ #វគ្គបណ្តុះបណ្តាល ភាសាសញ្ញាមូលដ្ឋានសម្រាប់មន្រ្តីសុខាភិបាលនៅតាមមន្ទីរពេទ្យ ប្រសិនបើយើងមិនគិតដល់ពីបញ្ហាពិការភាព ពួកយើងភាគច្រើនទៅមន្ទីរពេទ្យនៅពេលយើងត្រូវការការព្យាបាល។ អ្នកដែលថ្លង់ ឬក៏ពិបាកស្តាប់ក៏ត្រូវទៅមន្ទីរពេទ្យដើម្បីទទួលបានការព្យាបាលបានសម ស្របដោយវេជ្ជបណ្ឌិតនៅពេលចាំបាច់។ មនុស្សគ-ថ្លង់ ឬពិបាកស្តាប់នៅក្នុងប្រទេសឡាវភាគច្រើនចូលចិត្តទៅឱសថស្ថានក្បែរផ្ទះជាជាងទៅមន្ទីរពេទ្យ។ មនុស្សដែលថ្លង់ និងពិបាកស្តាប់ហាក់ដូចជារងចាំយ៉ាងយូរនៅមន្ទីពេទ្យ និងមិនបានទទួលបានការព្យាបាលសមស្របទេ ។ លោក ប៊ុនតឺម ចាន់តាលីវុង ប្រធានសមាគមន៍មនុស្សថ្លង់ប្រទេសឡាវ បានមានប្រសាសន៍ថា “ដោយសារមានកង្វះខាតចំណេះដឹង និងរបៀបប្រើប្រាស់ភាសាសញ្ញាឡាវ មន្រ្តីសុខាភិបាលភាគច្រើនមិនអាចទំនាក់ទំនងជាមួយយើងបាន។ កាលពីមុនប្រមាណជា៣% នៃមនុស្សថ្លង់នៅវៀងចន្ទន៍ អាចទទួលបានសេវាពីមន្ទីរពេទ្យ។ ដូចជានៅតាមអង្គការជួយខ្លួនឯងដែលលើកកម្ពស់សិទ្ធិមនុស្សថ្លង់ ឬពិបាកការស្តាប់នៅប្រទេសឡាវ សមាគមមនុស្សថ្លង់ប្រទេសឡាវ (AFD) បានបង្កើតសកម្មភាពនានា រួមមានការលើកកម្ពស់ភាសាសញ្ញាឡាវ ស្របតាមគោលការណ៍នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ។ យោងតាមមាត្រាទី២១៖ការទទួលបានពត៌មាន។វាជាការចាំបាច់ សម្រាប់សមាគមន៍ជនពិការថ្លង់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិកខ្លួន ក្នុងករណីទទួលបានសេវាព្យាបាលសមស្រប និងទាន់ពេលវេលា។ ដោយមានជំនួយឧបត្ថម្ភពីភ្នាក់ងារអូស្រ្តាលីសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ស្ថានទូតអូស្ត្រាលីនៅក្នុងប្រទេសឡាវ និងអ្នកសិល្បះឡាវ និងថៃ វគ្គបណ្តុះបណ្តាលភាសាឡាវសម្រាប់មន្ត្រីសុខាភិបាល សម្រាប់រយៈ៥ថ្ងៃ ត្រូវបានរៀបចំធ្វើឡើងកាលពីឆ្នាំ២០១១ នៅអាគាសមាគមន៍ជនពិការឡាវ។ មានអ្នកតំណាង២រូបមកពីមន្ទីរពេទ្យសំខាន់ៗចំនួន០៩ នៅវៀងចន្ទន៍ ដែលសុទ្ធតែជាវេជ្ជបណ្ឌិត គិលានុបដ្ឋា-កយិការ និងបុគ្គលិកពេទ្យដ៏ទៃទៀតដែលត្រូវបានអញ្ជើញអោយចូលរួមក្នុងវគ្គ បណ្តុះបណ្តាលពេញមួយព្រឹក។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើវប្បធម៌សម្រាប់មនុស្សថ្លង់ ក្នុងប្រទេសឡាវ លើកពីជំនាញភាសាសញ្ញាមូលដ្ឋាន។ លោកវេជ្ជបណ្ឌិត ហាតសានុខូន ភុំម៉ាចាក់ ដែលជាវេជ្ជបណ្ឌិតផ្នែកវាក់សាំង នៅមន្ទីពេទ្យគាំពារសុខភាពមាតា និងទារកបានមានប្រសាសន៍ថា “ខ្ញុំសប្បាយចិត្តដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ ពីព្រោះវាបានជួយឲ្យខ្ញុំបានយល់ពីវប្បធម៌របស់មនុស្ស ថ្លង់ និងសិក្សាពីរបៀបប្រើប្រាស់ភាសាសញ្ញាមូលដ្ឋាន។ ឥឡូវនេះ ខ្ញុំចង់ធ្វើការ ទំនាក់ទំនងជាមួយមនុស្សថ្លង់ គ្រប់ពេលដែលពួកគេអញ្ជើញមក មន្ទីរពេទ្យរបស់យើងដើម្បីមើលសុខភាព និងពិនិត្យផ្ទៃពោះ។ លោកស្រី ប៉ាកុប ដាំឡុងស៊ីត ជាគិលានុបដ្ឋាកយិការ OB-GYN នៅមន្ទីពេទ្យគាំពារសុខភាពមាតា និងទារក បានមានប្រសាសន៍ថា បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ សហការីមន្ទីរពេទ្យរបស់យើងបានសន្មត់ថាពួកគេអាចទំនាក់ទំនង់ជាមួយជនពិការបាន។ ខ្ញុំយល់ពីស្ថានភាពអ្នកជំងឺថ្លង់ជាងពីមុន។ ខ្ញុំពិតជាចង់ចែករំលែកនូវការព្រួយបារម្មណ៍របស់ជនពិការថ្លង់ជាមួយអ្នកដទៃណាស់ជាពិសេសការទទួលបានការទំនាក់ទំនងសមរម្យនៅក្នុងមន្ទីរពេទ្យ។ ខ្ញុំចង់ចែករំលែកចំណេះដឹងរបស់ខ្ញុំអំពីភាសាសញ្ញាមូលដ្ឋានជាមួយសហការីដទៃទៀតដែលមិនបានចូលរួមក្នុងវគ្គ បណ្តុះបណ្តាលនេះ។ វគ្គបណ្តុះបណ្តាលភាសាសញ្ញាមូលដ្ឋានសម្រាប់មន្ត្រីសុខាភិបាល មិនត្រឹមតែផ្តល់ឱកាសដល់មន្រ្តីសុខាភិបាលរៀនភាសាសញ្ញាមូលដ្ឋានប៉ុណ្ណោះទេ ព្រមទាំងលើកកម្ពស់ការយល់ដឹងពី សារៈសំខាន់ពីការទំនាក់ទំនងដោយមិនប្រើពាក្យសម្តីថែមទៀតផង។ លើសពីនេះវគ្គបណ្តុះបណ្តាលភាសាសញ្ញាសមាគមមនុស្សថ្លង់ប្រទេសឡាវ បានរំលឹកពីភាសាសញ្ញាឡាវដំបូង និងកូនសៀវភៅវប្បធម៌ដែលបានបោះពុម្ភផ្សាយនៅឆ្នាំ២០១១ ដើម្បីផ្តល់ឱកាសសម្រាប់មន្ត្រីសុខាភិបាលនិងអ្នកពាក់ព័ន្ធផ្សេងៗទៀតទទួលបានពត៌មានទាក់ទងនឹងភាពថ្ងង់។ លោក ចាន់តាលីវុង មានប្រសាសន៍ថា “បច្ចុប្បន្ន មនុស្សថ្លង់ប្រមាណជា១៥%នៅវៀងចន្ទន៍អាចទទួលសេវាវេជ្ជសាស្រ្តនៅក្នុងមន្ទីរពេទ្យគោលដៅ៩នៅវៀងចន្ទន៍ដោយកើតចេញពីការចូលរួមវគ្គបណ្តុះ បណ្តាលនេះ។ តួលេខជាភាគរយមានការកើនឡើងដែលបញ្ជាក់ឲ្យយើងដឹងថា វគ្គបណ្តុះបណ្តាលភាសាសញ្ញាមូលដ្ឋានមានប្រសិទ្ធភាពហើយវគ្គនេះគួរតែធ្វើបន្តទៀតដល់ជនបទនៅទូទាំងប្រទេសឡាវ។ សកម្មភាពនានាដើម្បីផ្លាស់ប្តូរគោលប្រតិបត្តិល្អនេះមានដូចខាងក្រោម៖ - រៀបចំMវគ្គបណ្តុះបណ្តាលពីភាសាសញ្ញាទៅដល់មន្រ្តីរដ្ឋាភិបាល និងសមាគមន៍ដេលមិនរកប្រាក់ ចំនេញចំនួន៥០នាក់។ #កម្មវិធីទូរស័ព្ទទំនើប និងឧបករណ៍សិក្សាតាមរយៈអ៊ីនធឺណែត(Hand Me and Hand Talk) តាមប្រសាសន៍របស់លោក ភូថាកុន គូណាវុង ដែលជាអតីតនិស្សិតផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រនៃសាកលវិទ្យាល័យជាតិនៅប្រទេសឡាវ។ “ ខ្ញុំចង់បង្កើតឧបករណ៍ដែលអាចភ្ជាប់នូវគម្លាតនៃការទំនាក់ទំនង រវាងអ្នកពិការគ ថ្លង់ និងអ្នកដែលស្តាប់បាន ។ គូណាវុង មិនធ្លាប់ស្រមៃថាគាត់អាចសម្រេចលើគោលបំណងធម្មតារបស់គាត់ក្នុងការទំនាក់ទំនងជាមួយជនពិការថ្លង់ទេ។ឧទាហណ៍ខ្ញុំធ្លាប់មានអារម្មណ៍មិនសប្បាយចិត្តនៅពេលអ្នកពិការថ្លង់នៅជិតខ្ញុំ ហើយសួរខ្ញុំអំពីពេលវេលា។ ខ្ញុំមិនចេះធ្វើភាសាសញ្ញា។ តាមរយៈខ្សែភាពយន្តឡាវមួយ មានចំណងជើងថា នៅឯជើងមេឃ បានធ្វើឲ្យមានការជម្រុញគាត់ឲ្យចាប់ផ្តើមគិតពីវីធីភ្ជាប់នូវគម្លាតនៃការ ទំនាក់ទំនងរវាងអ្នកពិការថ្លង់និងអ្នកដែលស្តាប់បាន។ គូណាវុង បានចាប់ផ្តើមរចនាប្រព័ន្ធទូរស័ព្ទទំនើបសម្រាប់និក្ខេបបទរបស់គាត់។ ដំបូងគាត់បានទៅកាន់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម ដើម្បីប្រមូលសំភារៈ និងឯកសារផ្សេងៗ ហើយគេបានប្រាប់គាត់ឲ្យទៅសមាគមន៍មនុស្សថ្លង់ប្រទេសឡាវ(AFD)។ តើភាសាសញ្ញានៅប្រទេសឡាវមានប្រវត្តិដូចម្តេច? តើមានបច្ចេកទេសដូចម្តេចខ្លះដែលអាចជួយមនុស្សថ្លង់ និងអ្នកពិបាកក្នុងការស្តាប់ក្នុងប្រទេសឡាវបាន? គាត់បានសិក្សាយ៉ាងច្រើនពីលទ្ធផលនៃបុគ្គលិកសមាគមន៍មនុស្សថ្លង់ ក៏ដូចជាការសិក្សាភាសាសញ្ញារយៈពេល២ខែដែលបានផ្តល់ដោយសមគមន៍មនុស្សថ្លង់។ គូណាវុង បានបង្កើត Hand Me និងកម្មវិធីសម្រាប់ទូរសព្ទ័ទំនើបដែលផ្តល់ភាសាសញ្ញាជាខ្សែវីដេអូ។ គូណាវុង បានលើកឡើងថា វាអាចជួយសម្រួលបានទោះបីជាបិទសេវាអ៊ីធឺណែតអំឡុងពេលទាញយកក៏ដោយ។ អំឡុងពេលប្រជាជននៅប្រទេសឡាវពុំuទាន់សូវមានទូរសព្ទ័ទំនើបគ្រប់គ្នា ខ្ញុំមើលឃើញថានៅពេលទូសព្ទ័ទំនើបមានតម្លៃទាប មានអ្នកប្រើប្រាស់កាន់តែច្រើន។ មនុស្សជាច្រើននឹងពិតជាមានលទ្ធភាពទទួល និងទាញយកកម្មវិធី Hand Me។ បន្ថែមពីនេះកម្មវិធី Hand Me គឺជា Hand Talk ដែលជាគេហទំព័រ មួយដែលបានបង្កើតឡើងដោយក្រុមហ៊ុន ការអភិវឌ្ឍន៍បច្ចេកវិទ្យាពត៌មានឡាវ(Lao IT Development Co.Ltd.,)ដែលបានពង្រីកប្រព័ន្ធសំខាន់ Hand Me បានតាមវីធីជាច្រើន។ យោងតាមលោកគុនណាវុង និយោជិកគាំទ្រការអភិវឌ្ឍន៍បច្ចេកវិទ្យាពត៌មានក្រៅម៉ោង បានរកឃើញគំនិតនៃការគាំទ្រជាមួយក្រុមហ៊ុន។ ជាលទ្ធផលក្រុមហ៊ុនបានពង្រីកការគាំទ្រដើម្បីបង្កើតវែបសាយ Hand Talk ដែលគួរតែបង្កើតឲ្យមានការរួម បញ្ជូលដែលមានសារៈសំខាន់នៃ Hand Me និង Hand Talk អាចប្រើប្រាស់បានសម្រាប់អ្នកមិនមានទូរស័ព្ទទំនើប Smartphone ។ លោក ថានុងសាក សុខសាវ៉ាត ជាប្រធានក្រុមហ៊ុនការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន មានប្រសាសន៍ថា វែបសាយ Hand Talk គឺជាឧបករណ៍នៃការទំនាក់ទំនងមួយដែលមានគោលបំណងលើកការយល់ដឹងស្តីពីភាសាសញ្ញា សម្រាប់មនុស្សថ្លង់ និងសារធារណៈជនទូទៅ។ វាមានអត្ថន័យដើម្បីអោយមានចលនា និងពង្រីកការទំនាក់ទំនងរវាងមនុស្សថ្លង់ និងអ្នកពិបាកក្នុងការស្តាប់ស្តាប់។ លោក សុខសាវ៉ាតបាននិយាយថា “ទាំង Hand Me និង Hand Talk មានសារៈសំខាន់ណាស់ក្នុងពេលបន្ទាន់ដូចជាគ្រោះថ្នាក់ជាដើម។ ឧបករណ៍ ទាំងនេះកាត់បន្ថយគម្លាតនៃការទំនាក់ទំនងយ៉ាងមានប្រសិទ្ធិភាពរវាងមនុស្សថ្លង់ និងអ្នកស្តាប់ឮ។ អ្វីដែលពួកគេត្រូវធ្វើទាំងអស់គឺទទួលបានវីដេអូ និងអ្នកទាំងអស់គ្នាអាចរៀនភាសាសញ្ញាបាន។ លោក ប៊ុន តឺម ចាន់តាលីវុង ដែលជាប្រធានសមាគមន៍មនុស្សថ្លង់នៅក្នុងប្រទេសឡាវបានមានប្រសាសន៍ថា សមាគមន៍មនុស្សថ្លង់ បានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស រួមទាំងវចនានុក្រមភាសាសញ្ញា ខ្សែវីដេអូបង្ហាញជាដើម។ បុគ្គលិកសមាគមន៍មនុស្ស ថ្លង់ បានត្រួតពិនិត្យគុណភាព និងភាពសមស្របសម្រាប់វីដេអូនៃវគ្គបណ្តុះបណ្តាលនានា ពួកយើងផ្សព្វផ្សាយយ៉ាងសកម្មពីកម្មវិធី Hand Me និង Hand Talk ទៅកាន់សមាជិករបស់យើង ព្រមទាំងសាធារណៈជនទូទៅដែលទាំងនេះជាឧបករណ៍ដ៏មានសារៈសំខាន់ដើម្បីលើកកម្ពស់ការយល់ដឹងពីទស្សនៈនៃមនុស្សថ្លង់។ លោកស្រី នីតចិតទីវុង ជាមន្តី្រទិន្នន័យនៃបណ្តាញនិយោជកជាមួយគម្រោងនិយោជិកពិការនៃសមាគមន៍ជនពិការឡាវ ប្រើប្រាស់ Hand Talk នៅពេលទំនាក់ទំនងជាមួយសហការីនៅកន្លែងធ្វើការ“ អ្វីដែលខ្ញុំចូលចិត្តជាងគេពីវែបសាយ ក៏ដូចជាកម្មវិធីទូរសព្ទ័ គឺមានភាពងាយស្រួលក្នុងការប្រើប្រាស់វីដេអូ ផ្តល់ពាក្យ និងឃ្លាងាយស្រួលរៀនផ្សេងៗ។ វែបសាយនេះពិតជាជួយខ្ញុំឲ្យទាក់ទងបានស្រួលជាមួយសមាជិកនៅក្នុងសហគមន៍មនុស្សថ្លង់។ នាពេលបច្ចុប្បន្ន Hand Me ផ្តល់នូវ ៣០០ ពាក្យក្នុងខណៈដែល Hand Talk មាន៥០០ពាក្យ។ ប្រមាណជាជាង ៣៥វីដេអូ កំពុងត្រូវបានថតជាវីដេអូ។ ការបន្តវិវត្តន៍ទៅជាកម្មវិធី និងវែបសាយបានបញ្ចប់សព្វគ្រប់ និងគម្រោងអនាគតរួមទាំងបញ្ជូលភាសាដទៃបន្ថែមទៀត ដូចជាភាសាបារាំង និងភាសាអង់គ្លេស។ យោងតាម គូណាវុង “ ប្រហែលជាលទ្ធផលធំបំផុតនៃបច្ចេកវិទ្យាទាំងពីរនេះ Hand Me និង Hand Talk គឺជាសម្ព័ន្ធភាព និងភាពជាដៃគូរក្នុងចំណោមក្រុមហ៊ុនការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានប្រទេសឡាវ ដែលជាសហគ្រាសពាណិជ្ជកម្មក្នុងស្រុកមួយ និងសមាគមន៍ជនពិការថ្លង់ប្រទេសឡាវ ហើយនឹង (AFD) ដែលជាអង្គការធ្វើការជួយគាំទ្រដល់មនុស្សថ្លង់ នៅក្នុងប្រទេសឡាវ។ កិច្ចប្រឹងប្រែងរួមគ្នានេះ គឺគំរូដ៏ល្អនៅក្នុងប្រទេសឡាវ ហើយនឹងអាចត្រួសត្រាយផ្លូវសម្រាប់គោលប្រតិបត្តិល្អនៃការដាក់បញ្ជូលជនពិការ ទៅក្នុងពាណិជ្ជកម្ម នាពេលអនាគត។ សកម្មភាពនានាដើម្បីផ្លាស់គោលប្រតិបត្តិល្អនេះមានដូចខាងក្រោម៖ - បង្កើនគុណភាពនៃវែបសាយនេះ និងបញ្ជូលវីដេអូ ឬវចនានុក្រមភាសាសញ្ញាឡាវទៅក្នុងវែបសាយបានដោយខ្លួនឯង។ - បង្កើនកម្មវិធីសម្រាប់ប្រព័ន្ធទូរស័ព្ទ Android system and Smartphone tablet - បង្កើតវគ្គសិក្សាសម្រាប់បុគ្គលិកជនពិការថ្លង់ទៅលើការគ្រប់គ្រង់វែបសាយ លើកកម្ពស់វែបសាយ និងប្រព័ន្ធ§កម្មវិធីនៅតាមសហគមន៍។ #ដំណើរការនៃការអភិវឌ្ឍកម្មវិធីមគ្គុទ្ទេសន៍សម្លេងសម្រាប់ជនពិការភ្នែកក្នុងប្រទេស ឡាវ ដោយសារតែខ្វះឱកាសសម្រាប់ជនពិការភ្នែកក្នុងប្រទេសឡាវ វាជាបញ្ហាប្រឈមមួយក្នុងការអភិវឌ្ឍសក្តានុពលដ៏ពេញលេញរបស់ពួកគេជាពលរដ្ឋដ៏ឧត្តមប្រយោជន៍នៅក្នុងសង្គម។ ដើម្បីទទួលស្គាល់នូវតម្រូវការរបស់ពួកគេ សមាគមជនពិការភ្នែកប្រទេសឡាវ (LAB) នេះបាន បង្កើតឡើងជាផ្លូវការនៅក្នុងឆ្នាំ ២០០៧ ដោយមានគោលបំណង ដើម្បីផ្តល់នូវឱកាសកាន់តែ ច្រើនសម្រាប់ជនពិការភ្នែកក្នុងប្រទេសឡាវ។ ស្របជាមួយគ្នាទៅនឹងការវិវត្តន៍នៃគំនិតស្តីពីពិការ ភាព LAB ខិតខំធ្វើយ៉ាងណាដើម្បីផ្តល់អំណាចដល់ជនពិការភ្នែកក្នុងប្រទេសឡាវ ក្នុងភាពជា ដៃគូ ទាំងក្នុងស្រុក និងអន្តរជាតិ ដែលក្នុងនោះរួមមានសមាគមពិការភ្នែកប្រទេសថៃ(TAB) ផងដែរ។ នៅក្នុងប្រទេសថៃ TAB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្មវិធីមគ្គុទ្ទេសន៍ សម្លេងដែល បានរចនាឡើងសម្រាប់ជនពិការភ្នែក ដោយមានការជួយសហការពីរដ្ឋាភិបាលនៃប្រទេសថៃ តាម រយៈមជ្ឈមណ្ឌលអេឡិចត្រូនិក និងបច្ចេកវិទ្យាកុំព្យូទ័រ (NECTEC)។ កម្មវិធីមគ្គុទ្ទេសន៍សម្លេងត្រូវបានគេស្គាល់ថាជាអេក្រង់អានសម្លេងឥតគិតថ្លៃដែលមានមូលដ្ឋាននៅប្រទេសថៃហើយមានប្រយោជន៍ ក្នុងការស្វែងរកព័ត៌មានសម្រាប់ជនពិការភ្នែកដែលមាននៅក្នុងកុំព្យូទ័រ និងប្រព័ន្ធទូរស័ព្ទចល័ត។ អេក្រង់អានសម្លេងនេះត្រូវបានគេចាត់ទុកជាផ្នែកមួយនៃឧបករណ៍ជំនួយ ដែលអាចជួយអោយជនពិការភ្នែក និងជនពិការខ្សោយគំហើញផ្សេងទៀតដែលក៏អាច ទទួលបាននូវព័ត៌មាន ដែលមាននៅលើប្រព័ន្ធអ៊ីនធឺណែតផងដែរ។ “ កម្មវិធីមគ្គុទ្ទេសន៍សម្លេង គឺជាការពេញនិយមយ៉ាងខ្លាំងសម្រាប់ជនពិការភ្នែក ក្នុងប្រទេសថៃ។ លោក Monthian Buntan អតីតប្រធាន TAB បាននិយាយថា មនុស្សជាច្រើនមិនអាចទិញកម្មវិធី ដែលមានតម្លៃថ្លៃនៅលើអ៊ីនធឺណែតទេ "។ លោកបណ្ឌិត Issavara Sirirungruang, សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Mahidol បាននិយាយថា ដោយមានការដំឡើងកម្មវិធីមគ្គុទ្ទេសន៍សម្លេង នៅលើទូរស័ព្ទយើងអាចប្រើអ៊ីនធឺណែត និង អ៊ីម៉ែលនៅលើវាបាន។ នៅពេលដែលកម្មវិធីនេះ ត្រូវបានគេសាកល្បង ពួកយើងជាច្រើននាក់បានទាញយកកម្មវិធីសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន។ កម្មវិធីមគ្គុទ្ទេសន៍នេះត្រូវបានប្រើក្នុងវិធីជាច្រើន រួមទាំង ការអានសៀវភៅ និងការចូលដំណើរការទៅកាន់ព័ត៌មានផ្សេងៗ"។ ក្នុងឆ្នាំ ២០១២រដ្ឋាភិបាលនៃប្រទេសឡាវ តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បាន ចាប់ផ្តើមបង្កើតកម្មវិធីមគ្គុទ្ទេសន៍សម្លេងសម្រាប់ជនពិការភ្នែកនៅក្នុងប្រទេសឡាវ ជាមួយកិច្ច សហប្រតិបត្តិការជាមួយ NECTEC ។ នៅដំណាក់កាលដំបូងវាគឺជាគម្រោង កិច្ចសហប្រតិបត្តិការ អន្តរជាតិ រវាងរដ្ឋាភិបាលទាំងពីរ។ ដោយមានការគាំទ្រពីTAB LAB ក្លាយជាអ្នកចូលរួមយ៉ាងសកម្ម នៅក្នុងដំណើរការនៃការបង្កើត កម្មវិធីមគ្គុទ្ទេសន៍នៅក្នុងប្រទេសឡាវ។ LAB បានធ្វើការអនុវត្តស្របទៅតាមគោលប្រតិបត្តិល្អពី TAB ក្រោមការពិចារណារបស់សមាជិក មិនអាចទទួលប្រយោជន៍ពីកម្មវិធីដែលមានតម្លៃថ្លៃ សម្រាប់ប្រភេទដូចគ្នា។ លោកស្រី គង់កែវ ទួនណាលូម ប្រធាន LAB បាននិយាយថា " កម្មវិធីមគ្គុទ្ទេសន៍សម្លេងនៅក្នុងប្រទេសឡាវ គឺមានការគាំទ្រដល់ជនពិការភ្នែក ដើម្បីងាយស្រួលក្នុងការទទួលព័ត៌មាននៅលើអ៊ីនធឺណែត សម្រាប់ការទាក់ទងជាមួយមនុស្សផ្សេងទៀតតាមរយៈការប្រើអ៊ីម៉ែលនិងរីករាយជាមួយនឹងបណ្តាញទំនាក់ទំនងសង្គម។ វាក៏មានតម្រូវការក្នុងការអភិវឌ្ឍបន្ថែមសម្រាប់កម្មវិធីមគ្គុទ្ទេសន៍សម្លេងនៅក្នុងប្រទេសឡាវ ព្រោះពួកយើងជាច្រើននាក់នៅក្នុងប្រទេសឡាវ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ "។ ការចូលរួមរបស់ LAB នៅក្នុងដំណើរការបង្កើតកម្មវិធីមគ្គុទ្ទេសន៍សម្លេងនៅក្នុងប្រទេសឡាវ គឺវា សំខាន់ណាស់។ លោកស្រី Tounalom បាននិយាយថា « វាគឺជាការល្អមួយដែលក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និងLAB ត្រូវបានសហការគ្នាសម្រាប់គោលដៅរួមគឺដើម្បីផ្តល់ឲ្យ ជនពិការភ្នែកនូវ ឱកាសឯករាជ្យដើម្បីទទួលបានព័ត៌មាន អេឡិចត្រូនិចតាមរយៈកុំព្យូទ័រ និងទូរស័ព្ទដៃ។ ការចូលរួមរបស់យើង គឺសំខាន់ណាស់ក្នុងដំណើរការអភិវឌ្ឍ ចាប់តាំងពីយើងជាអ្នកប្រើ។ " ការផលិតកម្មវិធីមគ្គុទ្ទេសន៍សម្លេងនៅក្នុងប្រទេសឡាវ ត្រូវបានគេរំពឹងថានឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ។ នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ មនុស្សកាន់តែច្រើនដែលមានបញ្ហាក្នុងការមើលនៅក្នុងប្រទេសឡាវនឹងអាចមានលទ្ធភាពទទួលបានព័ត៌មាន ដោយកម្មវិធីមគ្គុទ្ទេសន៍សម្លេង។ " LAB ជឿជាក់ថាកម្មវិធីនេះពិតជាជួយយើង និងផ្តល់នូវការទទួលបានព័ត៌មានពីកម្មវិធីជាក់ស្ដែងបន្ថែមទៀត ហើយនាំឱ្យមានឱកាសកាន់តែច្រើន សម្រាប់ជនពិការភ្នែក។ លោកស្រី គង់កែវបានលើកឡើងថា កម្មវិធីមគ្គុទ្ទេសន៍សម្លេងត្រូវបានគេរំពឹងថានឹងបានដាក់អនុម័ត ដោយក្រសួងអប់រំ និងកីឡា និងមានការប្រើប្រាស់សមា្រប់បង្រៀននៅសាលា "។ សកម្មភាពដើម្បីផ្លាស់ប្តូរស្របតាមគោលប្រតិបត្តិល្អ រួមមានដូចខាងក្រោមៈ - អភិវឌ្ឍន៍កម្មវិធីសម្លេង (មគ្គុទ្ទេសន៍សម្លេង)ជាភាសាឡាវ - លើកកម្ពស់ការប្រើប្រាស់ កម្មវិធីប្រើសម្លេងជាភាសាឡាវ នៅក្នុងសហគមន៍ ជាពិសេស នៅសាលាពិការភ្នែក ។ #ផ្សព្វផ្សាយព័ត៌មានដល់សាធារណៈជនពិការនៅតាមជនបទ ក្នុងប្រទេសឡាវ សមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផលគួរជាទីកត់សម្គាល់ជាច្រើន ដោយអង្គការជនពិការអន្តរជាតិ នៃប្រទេសឡាវ គឺជាគម្រោងស្តារលទ្ធភាពពលកម្មតាមសហគមន៍ប្រកបដោយនិរន្តរភាព ក្នុងកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្ម នៅក្នុងភូមិសាកល្បងចំនួន០៤ ក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ លោក បុណ្យ ប៉ៃ ជាអ្នកស្រុករស់នៅក្នុងភូមិនយ បាននិយាយថាឪពុកម្តាយភាគច្រើនបានសិក្សាអំពី ការថែទាំកូនពិការហើយពួកគាត់បានយកទៅអនុវត្តផ្ទាល់នូវចំណេះដឹងទាំងឡាយដែលទទួលបានពីគម្រោងស្តារលទ្ធភាពពលកម្មតាមសហគមន៍។ អ្នកស្រី នូ ហឺ ជាស្រ្តីពិការម្នាក់នៅភូមិផនខាំនីបានមានប្រាសាសន៍ថានៅពេលដែលឪពុកម្តាយ របស់ ខ្ញុំបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលអំពីស្តារលទ្ធភាពពលកម្មតាមសហគមន៍ ពួកគាត់បានទទួលនូវព័ត៌មាននិងចំណេះដឹងថ្មីៗហើយបានយកទៅអនុវត្តសម្រាប់ការរស់នៅប្រចាំថ្ងៃ បន្ទាប់មក ខ្ញុំព្យាយាមរៀន ដើរទៅកាន់សាលាដោយមានការជួយពីមិត្តភក្តិក្នុងភូមិ។ ភូមិទាំងនេះទទួលបានផលប្រយោជន៍ដ៏វិសេសវិសាល ពីគម្រោងស្តារលទ្ធភាពពលកម្មតាមសហគមន៍។ ជាការពិត ជនពិការ សមាជិកក្រុមគ្រួសារ និងអ្នកភូមិដទៃទៀត បានទទួលឱកាសជាច្រើន ក្នុងការទទួល បានព័ត៌មានជាមួយនឹងការគាំទ្រពីអាជ្ញាធរដែនដី នៅថ្នាក់ភូមិ ស្រុក និងខេត្ត។ ជាឧទាហរណ៍ គណៈភូមិបានប្រើឧបករណ៍បំពងសម្លេងសម្រាប់ធ្វើការផ្សព្វផ្សាយព័ត៌មានជា សាធារណៈ ដូច្នេះអ្នករាល់គ្នានៅក្នុងភូមិជាមួយ បានទទួលព័ត៌មានទាំងអស់គ្នា។ នៅជនបទរបៀបនៃការចែកចាយ ព័ត៌មានសាមញ្ញបែបនេះ គឺមានប្រសិទ្ធភាព។ ទោះយ៉ាងណាក៏ដោយ ក៏មានការពិបាកសម្រាប់អ្នកភូមិ ជាច្រើនទៀតដែលពុំសូវចេះអក្សរ នេះរាប់ទាំងការអាន និងសរសេរអក្សរឡាវ។ តាមរយៈការផ្សព្វផ្សាយ ដំណឹងផ្សេងៗជាសាធារណៈ ប្រជាពលរដ្ឋភាគច្រើនអាចទទួលនូវព័ត៌មានថ្មីៗដែលកើតឡើងនៅជុំវិញ ពួកគេ។ ក្នុងពេលជាមួយគ្នានេះ អាជ្ញាធរស្រុក និងខេត្តនៅទីក្រុងវៀងចន្ទន៍ បានលើកទឹកចិត្តឲ្យ គណៈភូមិបន្តសកម្មភាពគម្រោងស្តារលទ្ធភាពតាមសហគមន៍ ដោយជម្រុញជាលក្ខណៈផ្លូវការ ធ្វើយ៉ាងណាឲ្យមានការ ប្រឹងប្រែងផ្ទាល់ពីមូលដ្ឋាន នេះសំដែងឲ្យឃើញនូវនិរន្តរភាព នៅប្រទេសឡាវ ហើយក៏ជាកត្តាដ៏សំខាន់ ផងដែរ។ លោកស៊ីសាមែអ៊ីនថាវង្សសាប្រធានគ្រប់គ្រងកម្មវិធីអង្គការជនពិការនៃអង្គការជនពិការអន្តរជាតិនៃប្រទេសឡាវបាននិយាយថាការទំនាក់ទំនងផ្ទាល់តាមរយៈឧបករណ៍បំពងសម្លេងដូចជាធុងបាស់មានសារៈសំខាន់ណាស់ក្នុងការទទួល និងផ្សព្វផ្សាយព័ត៌មានសម្រាប់អ្នកភូមិដូចគ្នា។ ក្នុងពេលជាមួយគ្នានេះការចុះសួរសុខទុក្ខតាមផ្ទះគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពនៃការប្រាស្រ័យទាក់ទងគ្នាផងដែរជាពិសេសសម្រាប់អ្នកខ្សោយគំហើញមនុស្សថ្លង់និងអ្នកពិការក្នុងការស្តាប់និងជនពិការខ្សោយសតិបញ្ញា។ មធ្យោបាយចែកចាយព័ព៌មានផ្សេងទៀតដូចជាប្រើក្តារផ្សាយព័ត៌មានក៏មានសារៈប្រយោជន៍ផងដែរ។ ជាលទ្ធផលឃើញថា មានឱកាសកាន់តែច្រើន ក្នុងការទទួលបានព័ត៌មានសម្រាប់ជនពិការ និងសមាជិកក្រុមគ្រួសាររបស់គាត់ កត្តានេះធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិ មានការយល់ដឹងជាវិជ្ជមានទៅលើបញ្ហាពិការភាព។ លោក ខាំកែវ ខាំសាវង្ស ជាស្មៀនភូមិនៅភូមិផនខាំនីបាននិយាយថាកាលពីមុនជនពិការមិនបានចូលរួម យ៉ាងសកម្មទេក្នុងពិធីផ្សេងៗដូចជាបុណ្យភូមិនិងអាពាហ៍ពិពាហ៍ដូច្នេះយើងបានចាប់ផ្តើមអញ្ជើញជនពិការ និងគ្រួសាររបស់គេចូលរួមប្រជុំនៅក្នុងភូមិ។ នៅពេលដែលគេបានចូលរួមក្នុងការពិភាក្សាយើងក៏កាន់ តែយល់ច្បាស់ពីស្ថានភាពរបស់ពួកគេ។ សកម្មភាពគម្រោងស្តារលទ្ធភាពពលកម្មតាមសហគមន៍ក្នុងភូមិ ត្រូវបានកំពុងអនុវត្តរហូតដល់បច្ចុប្បន្ន ដែលផ្នែកមួយនៃសកម្មភាពរបស់ភូមិ។ អាជ្ញាធរដែនដីបន្តរៀបចំប្រជុំប្រចាំខែ ដែលធ្វើឲ្យអ្នកភូមិទទួល បានព័ត៌មានពីសេវាសាធារណៈ។ កត្តាដ៏មានសារៈសំខាន់បំផុតគឺកសាងបណ្តាញថ្នាក់មូលដ្ឋានដោយគិតទាំងពីថ្នាក់ខេត្តស្រុកនិងភូមិឃុំ ហើយប្រជាពលរដ្ឋក្នុងភូមិមានឱកាសទទួលបានព័ត៌មានពីសេវាសាធារណៈ។ គម្រោងស្តារលទ្ធភាពពលកម្មតាមសហគមន៍បានសម្របសម្រួលអាជ្ញាធរដែនដីឲ្យបង្វិលវិធីសាស្រ្តសមស្របនានាដើម្បីចែករំលែកព័ត៌មានជាមួយប្រជាពលរដ្ឋនៅតាមភូមិរួមទាំងជនពិការនិងសមាជិក្រុមគ្រួសាររបស់ពួកគាត់ផងដែរ។ មេរៀនដែលបានរៀនផ្សេងទៀតពីគម្រោងស្តារលទ្ធភាពពលកម្មតាមសហគមន៍គឺឲ្យអាជ្ញាធរ ដែនដីបានចូលរួមក្នុងដំណើរការលើកផែនការអនុវត្តនិងពិនិត្យតាមដានបន្តកសាងសមត្ថភាពតាមរយៈវគ្គបណ្តុះបណ្តាលនានា លើកកម្ពស់ចំណេះដឹងជំនាញអំពីពិការភាពនិងការអភិវឌ្ឍរបស់អ្នកពាក់ព័ន្ធហើយ នឹងប្រើវិធីសាស្រ្តជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋដែលមានបំណងទទួលបានព័ត៌មាននៅក្នុងភូមិពួកគាត់ ផ្ទាល់តាមប្រសាសន៍របស់អ៊ីថាវង្សសា។ សកម្មភាពដើម្បីធ្វើការផ្លាស់ប្តូរស្របតាមគោលប្រតិបត្តិល្អ រួមមានៈ - បង្កើតខិតប័ណ្ណព័ត៌មានអំពីសេវាសំខាន់ៗ - រៀបចំវគ្គបណ្តុះបណ្តាល សម្រាប់អាជ្ញាធរភូមិ អំពីគោលប្រតិបត្តិល្អ - លើកកម្ពស់ការប្រើប្រាស់ខិតប័ណ្ណព័ត៌មាន ក្នុងចំណោមអ្នកស្ម័គ្រចិត្តភូមិ និងមន្រ្តីភូមិ *VII. សេចក្តីសន្និដ្ឋាន តាមរយៈវិធីសាស្រ្ត “ការធ្វើឲ្យេមានដំណើរការល្អនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ” វាពិតជាអាចទៅរួចក្នុងការកំនត់នូវគោលប្រតិបត្តិល្អក្នុងការទទួលបានព័ត៌មានសំរាប់ជនពិការទាំងនៅប្រទេសកម្ពុជា និងប្រទេសឡាវដូចដែលបានសន្យា។គោលប្រតិបតិ្តល្អនិមួយៗបានរំលេចយ៉ាងច្បាស់ពីការចំាបាច់នៃការចូលរួមរបស់អ្នកពាក់ពន្ឋ័ទាំងឡាយមានសង្គមស៊ីវិលក៏ដូចជាមកពីស្ថាបន័រដ្ឋ និងឯកជន។ អ្នកទាំងអស់គ្នាបានខិតខំប្រឹងប្រែងរួមគ្នាដើម្បីនាំអោយមានការផ្លាស់ប្តូរនៃជីវិតរបស់ជនពិការ។ គោលប្រតិបត្តិល្អដែលបានបង្ហាញ មិនមែនគ្រាន់តែជាភស្តុតាងដែលអង្គការតំណាងជនពិការអាចយកជាមូលដ្ឋានសំរាប់ធ្វើការតស៊ូមតិប៉ុណ្ណោះទេ ប៉ុន្តែវាមានឥទ្ឋិពលរួចទៅហើយទៅលើ សកម្មភាពដើម្បីផ្លាស់ប្តូរនៅក្នុងប្រទេសទាំងពីរដើម្បីអនុវត្តនៅខែបន្ទាប់។សក្តានុពលសំរាប់ការផ្លាស់ប្តូរក្នុងតំបន់ ហើយនិងឧិកាសដើម្បីសិក្សាពីបទពិសោធន៍រវាងគ្នានិងគ្នាបានបង្ហាញ អោយឃើញតាមរយៈសិក្ខាសាលាថ្នាក់តំបន់ថ្មីៗនេះដែលបានរៀបចំឡើងនៅទីក្រុងភ្នំពេញ ពីថ្ងៃទី២១-២៣ ខែមករា ឆ្នាំ២០១៤។ គោលប្រតិបត្តិល្អអាចយកទៅអនុវត្តឡើងវិញដោយស្ថាបន័ទាំងឡាយនៅក្នុងតំបន់។ អនុសាសន៍គន្លិះមួយចំនួនសំរាប់ការអនុវត្តឡើងវិញរួមមានៈ - សារៈសំខាន់នៃការចូលរួមពីអ្នកពាក់ពន្ឋ័ផ្សេងៗគ្នាក្នុងការផ្តល់គំនិតយោបល់ និងការអនុវត្តគោលប្រតិបត្តិល្អមានដូចជា អ្នកមានសិទ្ឋិសំរេចចិត្ត អ្នកផ្តល់សេវា និងប្រើប្រាស់សេវា ហើយនិងការចាំបាច់ក្នុងការផ្តល់ពេលវេលាសំរាប់កសាងទំនាក់ទំនងរវាងអ្នកអនុវត្តទាំងឡាយ។ ការត្រៀមខ្លួន រួចជាស្រេច និងការមានឆន្ទៈរបស់អ្នកអនុវត្តការងារគឺជាគន្លិះនាំទៅរកភាពជោគជ័យ។ - ចំនុចសំខាន់ គឺការចូលរួមពាក់ពន្ឋ័របស់ជនពិការក្នុងការរៀបចំគំរោង និងអនុវត្ត - ប្រសិនបើគោលប្រតិបត្តិនេះត្រូវបានអនុវត្តដោយអង្គការអន្តរជាតិ ចំនុចសំខាន់ត្រូវប្រគល់ តួនាទីអ្នកដឹកនាំអោយទៅអង្គការក្នុងតំបន់ដើម្បីអោយមានភាពម្ចាស់ការដ៏ល្អ និងដើម្បីអោយសកម្មភាពមាននិរន្តភាព។ - ចំនុចសំខាន់មួយទៀតត្រូវពិនិត្យមើលភាពពាក់ពន្ឋ័គ្នានៃគោលប្រតិបត្តិល្អ ប្រសិនបើវាអនុវត្តក្នុងបរិបទផ្សេងគ្នា ហើយនិង - ចាំបាច់ត្រូវចងចាំថាការទទួលបានព័ត៌មានសំរាប់ជនពិការអាចតំរូវអោយមានការសំរបសម្រួលផ្នែកបច្ចេកទេស ប៉ុន្តែក៏ត្រូវតែគិតផងដែរអំពីអាកប្បកិរិយា។ *VIII. ដៃគូរផ្សេងៗនៃគម្រោង មជ្ឈមណ្ឌលជាតិជនពិការ និងមនុស្សចាស់ នៅប្រទេសឡាវ មជ្ឈមណ្ឌលជាតិជនពិការ(NCDP) បង្កើតឡើងដោយសេចក្តីសម្រេចរបស់នាយករដ្ឋមន្រ្តីនៅឆ្នាំ១៩៩៥។វាគឺជាការទទួលខុសត្រូវដ៏ខ្ពស់របស់អន្តរសាមីក្រសួងដែលទទួលបន្ទុកសម្របសម្រួលលើវិស័យ ពិការភាពនៅក្នុងប្រទេស។ វានៅតែមិនមានភាពសកម្មអស់រយៈពេលជា ច្រើនឆ្នាំ។ បន្ទាប់ពីចុះសច្ចាប័នលើអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនពិការនៅឆ្នាំ២០០៩ អនុ ក្រិត្យលេខ ៦១/ផម (60/PM) ត្រូវបានបង្កើតឡើងដើម្បីពង្រឹងតួនាទីរបស់មជ្ឈមណ្ឌលជាតិជនពិការ។ មាត្រា២នៃអនុក្រិត្យបានកំណត់និយមន័យ “NCDP ជាស្ថាប័នរដ្ឋាភិបាលមួយជួយដល់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ដើម្បីសម្របសម្រួលជាមួយក្រសួង បណ្តាញភ្នាក់ងារ និងអាជ្ញាធរមូលដ្ឋានទៅលើការការពារអភិបាលកិច្ច ការស្តារនីតិសម្បទា គាំទ្រ និងការអភិវឌ្ឍន៍នៃជនពិការទូទាំងប្រទេស”។ NCDP មានតំណាងមកពីកម្រិតថ្នាក់ខេត្ត និងស្រុក បន្តែមិនមានមុខងារពិតប្រាកដណានៅកម្រិតថ្នាក់ទាំងពីរនោះទេ។ ការិយាល័យសម្របសម្រូលថ្នាក់ជាតិនៃ NCDP ស្ថិតនៅក្រោមក្រសួងការងារ និងសុខុមាលភាពសង្គម។ យោងតាមអនុក្រិត្យលេខ ២៣២/ផម (232/PM) នៅខែកញ្ញា ២០១៣ NCDP បានប្តូរឈ្មោះទៅជា “មជ្ឈមណ្ឌលជាតិជនពិការ និងមនុស្សចាស់ (NCDE)”។ សមាគមន៍ជនពិការឡាវ សមាគមន៍ជនពិការឡាវ (LDPA) បានចាប់បដិសន្ធិក្នុងឆ្នាំ២០១១ ជាសមាជិកភាពអចិន្ត្រៃអង្គការ សម្រាប់ជនពិការស្វែករកគាំទ្រផ្នែកសិទ្ធិជនពិការ និងផ្តល់សេវាកម្មផ្សេងៗទៅតាមត្រូវការរបស់ពួកគេ។ សមាគមន៍ជនពិការឡាវ(LDPA)ត្រូវបានទទួលស្គាល់ជាផ្លូវការថាជាសមាគមន៍មិនទទួលប្រាក់ចំណេញ ក្នុងប្រទេសឡាវ។ សមាគមន៍ជនពិការឡាវ(LDPA) មានសមាជិកប្រមាណជាង៩០០០នាក់តំណាងឲ្យផលប្រយោជន៍ របស់ជនពិការទាំងអស់ប្រទេសឡាវ ដោយមិនគិតថាជាសមាសភាពសមាជិករបស់ខ្លួនទេ។ សមាគមន៍ជនពិការឡាវ (LDPA) ធ្វើការផ្តោតសំខាន់នៅកម្រិតថ្នាក់ជាតិ និងនៅថ្នាក់ខេត្ត។ការិយាល័យកណ្តាលស្ថិតនៅទីក្រុងវៀងចន្ទន៍ សមាគមន៍ជនពិការឡាវ(LDPA)ធ្វើការភាពជាដៃគូរជាមួយអង្គការមួយចំនួនទៀត។ អង្គការជនពិការកម្ពុជា (អ.ព.ក) អង្គការជនពិការកម្ពុជា (អ.ព.ក) បង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដែលជា អង្គការសមាជិកភាពជាអង្គការមិនមែនរដ្ឋាភិបាល ជាតំណាងឱ្យជនពិការនៅក្នុងប្រទេសកម្ពុជាព្រមទាំងធ្វើការដើម្បីជា “សម្លេងនៃជនពិការក្នុងប្រទេសកម្ពុជា”។ អ.ព.ក មានភាពខុសគ្នាពីអង្គការធ្វើលើវិស័យពិការផ្សេងទៀត ដោយអ.ព.ក ជាបណ្តាញនៃអង្គការតំណាងជនពិការ/វេទិការស្រ្តីពិការ ។ អ.ព.ក មិនផ្តល់សេវាស្តារនីតិសម្បទា សម្ភារៈ និងមិនផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់អង្គការតំណាងជនពិការ/វេទិការស្រ្តីពិការ ក៏ប៉ុន្តែជាតំណាងសម្លេងថ្នាក់ជាតិ និងធ្វើការស្វែងរកមតិគាំទ្រសម្រាប់សិទ្ធិ និងផលប្រយោជន៍ របស់ជនពិការដោយធ្វើការកសាងសមត្ថភាព និងបង្កើនការយល់ដឹងឱ្យពួកគាត់ស្គាល់ពី សិទ្ធិរបស់ខ្លួនឆ្ពោះទៅរកការសម្រេចបាននូវការរស់នៅប្រកបដោយសេចក្តីថ្លៃថ្លូរនៅក្នុងសង្គម។ មជ្ឈមណ្ឌលការអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វីកស្តីពីពិការភាព (APCD) មជ្ឈមណ្ឌលការអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វីកស្តីពីពិការភាព(APCD) គឺជាមជ្ឈមណ្ឌលថ្នាក់តំបន់មួយស្តីពីពិការភាព និងការអភិវឌ្ឍន៍។ មជ្ឈមណ្ឌលការអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វីកស្តីពីពិការភាពត្រូវបានបង្កើតឡើងនៅទីក្រុងបាងកក នៃប្រទេសថៃ ដែលជាមរតកនៃទស្សវត្សជនពិការអាស៊ី និងប៉ាស៊ីហ្វិក ១៩៩៣-២០០២ ដោយមានការចូលរួមសហការណ៍ដោយក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស នៃរដ្ឋាភិបាលថៃ និងភ្នាក់ងារកិច្ចសហប្រតិបតិ្តការណ៍ជប៉ុន(JICA) នៃរដ្ឋាភិបាលជប៉ុន។ ដោយមានកិច្ចសហការណ៍ជាង ៣០ប្រទេសនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក មជ្ឈមណ្ឌលការអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វីកស្តីពីពិការភាពបានរៀបចំមូលដ្ឋាន APCD ក្រោមព្រះរាជ ធិបតីភាពដ៏ខ្ពង់ ខ្ពស់ពីព្រះរាជនី មហាចក្រី ស៊ីរិនហន។ គណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) បានកំណត់ថាមជ្ឈមណ្ឌលការអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វីកស្តីពីពិការភាព ជាមជ្ឈមណ្ឌលក្នុងតំបន់ស្តីពីពិការភាព និងការអភិវឌ្ឍន៍ តាមរយៈយុទ្ធសាស្រ្ត អ៊ីឈាន់“ធ្វើឱ្យសិទ្ធិក្លាយជាការពិត”២០១៣-២០២២។ អង្គការជនពិការអន្តរជាតិឡាវ PDR ៥១/១ ផ្លូវ ហុង គែ, បានស៊ីសាំងវុន វៀនទៀនស៍ ប្រទេសឡាវ (PDR) ទូរស័ព្ទលេខ: +៨៥៦-២១៤១២១១០ / ទូរសារ: +៨៥៦-២១ ៤១៦ ២៤២ / អ៊ីម៉ែល: hilaos@handicap-international-laos.org វេបសាយ: www.handicap-international.org អង្គការជនពិការអន្តរជាតិ កម្ពុជា ផ្ទះលេខ៩AB, ផ្លូវលេខ ៤៤៦, សង្កាត់ទូលទំពូង១,ខ័ណ្ឌចំការមន, ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទលេខ: +៨៥៥-២៣២១២៨៩៧ / អ៊ីម៉ែល: handicap-international@infonie.fr វេបសាយ: www.handicap-international.org